ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មើលមុខទៅបងប្អូន បុគ្គលនេះយកកូនសោរទៅសរសេរឈ្មោះលើជញ្ជាំងប្រាសាទអង្គរ ត្រូវអាជ្ញាធរឃាត់ខ្លួន ធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា

    BY Khmernote Media November 23, 2020
    មើលមុខទៅបងប្អូន បុគ្គលនេះយកកូនសោរទៅសរសេរឈ្មោះលើជញ្ជាំងប្រាសាទអង្គរ ត្រូវអាជ្ញាធរឃាត់ខ្លួន ធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា

    សៀមរាម៖ វាជារឿងដែលហួសចិត្តមួយ និងតែងតែកើតមានជារើយៗនៅបញ្ហាបែបនេះ គឺបញ្ហានៃការគូសវាសអក្សរលើជញ្ជាំងសិលានៅតាមប្រាសាទនានា ឥលូវនេះក៏មានបុរសម្នាក់បានសរសេរឈ្មោះរបស់ខ្លួននៅលើជញ្ជាំងថ្មដែលមានក្បាច់ក្រោមស្នាដៃជាកេរិ៍្តដំណែលរបស់ដូនតា ទង្វើនេះវាប្រៀបបាននឹងការមិនឲ្យតម្លៃសម្រាប់ស្នាដៃដែលលោកបានបន្សល់ទុក។ យោងតាមគណនីហ្វេសបុក នាយកដ្ឋាននគរបាល ការពារបេតិកភណ្ឌ បានឲ្យដឹងថា៖ កាលពីថ្ងៃសៅរ៍​ ​៦កេីត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤​ ត្រូវនឹងថ្ងៃទី២១​ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង ៩:០០នាទីព្រឹក​

    កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់ប្រាសាទអង្គរ​ បានសហការជាមួយភ្នាក់ងារអាជ្ញាធរជាតិអប្សរា បានធ្វេីការអប់រំណែនាំ និងធ្វើកិច្ចសន្យាប្រជាពលរដ្ឋម្នាក់ឈ្មោះ ជួន ជឿន ភេទប្រុស អាយុ ៣១ឆ្នាំ ដែលរស់នៅភូមិត្រពាំងគល់ សង្កាត់កំបូល ខណ្ឌ​កំបូល រាជធានីភ្នំពេញ បានយកកូនសោរទៅសរសេរឈ្មោះនៅលើជញ្ជាំងថ្មដែលមានក្បាច់ នៅចំណុចរួតទី ១ ខាងលិចផ្លូវកណ្ដាលឡើងពីក្តាបែន​ ដើម្បីធ្វើការអប់រំកុំអោយគាត់ធ្វើលើកក្រោយទៀត រួចបានអោយគាត់ទៅទស្សនាប្រាសាទបន្តទៀត៕

    Share This Post: