ព័ត៌មានជាតិ
អាកាសធាតុត្រជាក់ នាំគ្នាអាំងភ្លើងកម្តៅខ្លួន ស្រាប់តែមិនដឹងផ្ទុះអ្វីចេញពីភ្នក់ភ្លើង បណ្តាលឲ្យរបួស៤នាក់
BY Khmernote Media
November 24, 2020
ខេត្តក្រចេះ៖ យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា មនុស្សប្រុស ស្រី ក្មេង ចាស់យ៉ាងហោចណាស់៤នាក់ បានរងរបួសលើរាងកាយ ខណៈពួកគាត់បានជួបហេតុការណ៍ផ្ទុះមួយចេញភ្នក់ភ្លើង នៅពេលដែលកំពុងជួបជុំគ្នាអាំងភ្លើងកម្តៅខ្លួននៅក្បែរផ្ទះស្ថិតក្នុងភូមិស្រែជិះ ឃុំស្រែជិះ ស្រុកសំបូរ កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

នគរបាលនៅមិនទាន់កំណត់ថា ការផ្ទុះចេញពីភ្នក់ភ្លើងនេះ ផ្តើមចេញពីផ្ទុះដោយគ្រាប់យុទ្ឋភ័ណ្ឌឬក៏ផ្ទុះកំប៉ុងហ្គាសនៅឡើយនោះទេ។ តែយ៉ាងណាហេតុការណ៍នេះ ក៏មិនបណ្តាលអោយមនុស្សរងរបួសធ្ងន់នោះដែរ៕
