ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន Smart ផ្ដើមយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» ដើម្បីលើកស្ទួយសាមគ្គីភាពរបស់ពលរដ្ឋកម្ពុជា

    BY Liny Chan November 24, 2020
    ក្រុមហ៊ុន Smart ផ្ដើមយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» ដើម្បីលើកស្ទួយសាមគ្គីភាពរបស់ពលរដ្ឋកម្ពុជា

    រាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០៖​ ក្រុមហ៊ុន Smart Axiata សូមលើកទឹកចិត្តពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈឲ្យចូលរួមជួយគ្នាក្នុងយុទ្ធនាការថ្មីមួយរបស់ខ្លួនដែលមានឈ្មោះថា «ឆ្ពោះទៅមុខរួមគ្នា» ក្នុងគោលបំណងលើកស្ទួយសាមគ្គីភាពរបស់ពលរដ្ឋកម្ពុជាទាំងអស់ទូទាំងប្រទេស។ ដោយមានប្រជាជនកម្ពុជាជាច្រើនកំពុងប្រឈមនឹងបញ្ហាលំបាកពីជំងឺរាតត្បាតកូវីដ១៩ និងផលប៉ះពាល់នាពេលថ្មីៗនេះពីគ្រោះទឹកជំនន់ដ៏សាហាវ ក្រុមហ៊ុន Smart Axiata បានដឹកនាំការលើកស្ទួយការលើកទឹកចិត្តគ្នាទៅវិញទៅមករបស់ពលរដ្ឋកម្ពុជា ដែលជាមធ្យោបាយមួយ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា។

    ខ្សែវីដេអូដ៏គួរឲ្យរំជួលចិត្តមួយ ដែលនិយាយអំពីផ្កាឈូកដុះក្នុងភក់កខ្វក់ និងបន្តរីកលូតលាស់រហូតទាល់តែមានផ្ការីក ត្រូវបានបង្កើតឡើង ដើម្បីជួយលើកស្ទួយទស្សនៈនៃយុទ្ធនាការនេះ ដែលពលរដ្ឋគ្រប់រូបគួរគាំទ្រ និងលើកទឹកចិត្តគ្នាទៅវិញទៅមក ដូច្នេះហើយពួកយើងអាចឆ្ពោះទៅមុខរួមគ្នាក្នុងនាមជាតិសាសន៍មួយ។ ក្រៅពីខ្សែវីដេអូនេះ យុទ្ធនាការនេះនឹងមានបទចម្រៀងផ្ទាល់ខ្លួនដែលសម្ដែងដោយសិល្បករ Pleng by Smart និងរួមមាន កម្មវិធីរៃអង្គាសថវិកា កម្មវិធីកំសាន្ត ពានរង្វាន់ពលរដ្ឋល្អ ដែលរៀបចំឡើង ដើម្បីស្វែងរកអ្នក ដែលជួយយកអសារគេបំផុត ជាពលរដ្ឋទំនើប និងកម្មវិធីទំនួលខុសត្រូវសង្គមផ្សេងៗរបស់ក្រុមហ៊ុន។

    នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន (Thomas Hundt) បានមានប្រសាសន៍ថា ៖ «ឆ្នាំនេះមិនដូចជាឆ្នាំដែលយើងធ្លាប់ឆ្លងកាត់ពីមុនៗទេ។ ឥឡូវនេះគឺជាពេលសំខាន់ជាងពេលណាៗទាំងអស់ សម្រាប់ពលរដ្ឋកម្ពុជាធ្វើការទំនាក់ទំនង និងបន្តជឿជាក់គ្នាទៅវិញទៅមក។ នៅពេលមានមនុស្សគ្រប់គ្នាធ្វើការជាមួយគ្នាទើបយើងអាចមានភាពរឹងមាំ និងអាចជំនះរាល់ឧបសគ្គផ្សេងៗ ដែលប្រទេសកម្ពុជាកំពុងប្រឈមមុខនាពេលបច្ចុប្បន្ន។ នេះហើយជាមូលហេតុដែល ក្រុមហ៊ុន Smart កំពុងនាំមុខគេម្តងទៀត ដោយធ្វើការលើកស្ទួយយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» ដែលយើងជឿជាក់ថា និងជួយពលរដ្ឌពលរដ្ឋកម្ពុជា និងប្រទេសជាតិទាំងមូល។»

    បទចម្រៀងរបស់យុទ្ធនាការនេះ ដែលមានចំណងជើងថា«ឆ្ពោះទៅមុខរួមគ្នា» ត្រូវបានផលិតដោយក្រុមហ៊ុន Smart តែងនិពន្ធ និងភ្លេងដោយ DJ Chee សហការជាមួយសិល្បករ Pleng។ អតិថិជន Smart ក៏នឹងអាចដាក់បទចម្រៀងនេះក្នុង Smart Tunes របស់ពួកគេដោយឥតគិតថ្លៃផងដែរ។ កម្មវិធី «ពានរង្វាន់ពលរដ្ឋល្អ« ក៏នឹងអំពាវនាវដល់ពលរដ្ឋកម្ពុជា ដែលតែងតែឧស្សាហ៏ព្យាយាម និងតែងតែយកអសារអ្នកដទៃ ឲ្យចូលរួមក្នុងកម្មវិធីនេះផងដែរ ក្នុងគោលបំណងបង្ហាញពីការចេះជួយគ្នាទៅវិញទៅមក របស់ប្រជាពលរដ្ឋ ក៏ដូចជាការប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិ អ្នកជិតខាងនិងអ្នកដទៃទៀតនៅក្នុងសហគមន៍របស់ពួកគេ។

    លោក ថូម៉ាស បានបន្ថែមទៀតថា៖ «នេះគឺជាយុទ្ធនាការមួយដែលពលរដ្ឋកម្ពុជាទាំងអស់អាចចូលរួម ដើម្បីប្រយោជន៍របស់ជនរួមជាតិ និងប្រទេសរបស់ពួកគេ យើងរំពឹងថាពលរដ្ឋកម្ពុជាទាំងអស់នឹងគាំទ្រយុទ្ធនាការនេះនិងចង់ចូលរួមទាំងអស់គ្នា។«
    យុទ្ធនាការ«ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata នឹងចាប់ផ្ដើមនៅ ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយ និងការចេញផ្សាយវីដេអូ និងបទចម្រៀង «ឆ្ពោះទៅមុខរួមគ្នា»។ សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗបំផុតអំពី ក្រុមហ៊ុន Smart Axiata សូមតាមដានទំព័រហ្វេសប៊ុករបស់ Smart តាមរយៈ www.facebook.com/SmartForCambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh ។

    អំពីក្រុមហ៊ុន Smart
    ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។ ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឲ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ជាមួយ HD Voice (VoLTE) និង 4.5Gក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរូមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជា១៩០ប្រទេស។ Smart បាននឹងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។ ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកំសាន្ដលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart និងសេវា SmartNas ។ ក្រុមហ៊ុន Smart មានទស្សនៈវិស័យក្លាយជាក្រុមហ៊ុន “លេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុត”នៅព្រះរាជាណាចក្រកម្ពុជាត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។ ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង១,០០០ (មួយពាន់)នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និង ធ្វើអោយជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!

    ក្រុមហ៊ុន Smart Axiata Co., Ltd.
    No. 464A, មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា
    ទូរស័ព្ទ: +855 10 201 000
    www.smart.com.kh
    សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង
    លោក គាំ ទីវា
    ទូរស័ព្ទ៖ +855 10 202 271
    អីុមែ៉ល៖ koam.tivea@smart.com.kh

    Share This Post:
    MPO4D jitutoto mpo4d Mpoplay