ក្រុមហ៊ុន TF Motors Cambodia បានផ្តល់ជូនវ៉ាក់សាំង Vaxigrip សម្រាប់ការពារពីជំងឺផ្តាសាយដល់បុគ្គលិករបស់ពួកគេ
ក្រុមហ៊ុន TF Motors Cambodia បានបង្កើតឡើងក្នុងឆ្នាំ២០១១ ហើយក្រុមហ៊ុនដ៏ធំនេះបានទទួលបានសិទ្ធិនាំចូលនិងចែកចាយផ្តាច់មុខពីក្រុមហ៊ុនផលិតរថយន្តល្បីៗ ដោយផ្តល់នូវរថយន្តទំនើបនិងគួរឱ្យទុកចិត្តមួយចំនួនមកកាន់ទីផ្សារប្រទេសកម្ពុជា។ ហើយឥលូវនេះគឺមានយីហោចំនួន៣ដែលស្ថិតក្រោមការនាំចូលរបស់ក្រុមហ៊ុន TF Motorsដូចជា : រថយន្តMG, ម៉ូតូRoyal Enfield និង រថយន្តMaxus។

កាលពីឆ្នាំ២០១៩ កន្លងមក, រថយន្តម៉ាក MG ដែលជាយីហោរបស់ប្រទេសអង់គ្លេសហើយបាននាំចូលមកប្រទេសកម្ពុជាដោយក្រុមហ៊ុន TF Motors បានរីករាយជាមួយនឹងការចាប់ផ្តើមដ៏អស្ចារ្យ ហើយរថយន្ត MG ពិតជាបានបន្តការរីកចម្រើនយ៉ាងឆាប់រហ័ស។ ពិតជាភ្ញាក់ផ្អើលមែនទែន, ដែលរថយន្ត MG បានលក់ចេញប្រមាណជាង500គ្រឿងនៅឆ្នាំនេះ។ នេះជាពត៍មានដ៏ល្អមួយសម្រាប់យីហោ MG ហើយពួកគេក៏បានថ្លែងអំណគុណដល់ក្រុមការងាររបស់ពួកគេសម្រាប់ការខិតខំប្រឹងប្រែងកន្លងមក ហើយពួកគេក៏អរគុណដល់អតិថិជនរបស់ពួកគេដែលតែងតែគាំទ្រនិងជឿជាក់លើរថយន្ត MG កន្លងមក។

ក្រុមហ៊ុន TF Motors និង MG បានគិតគូរនឹងផ្តល់តម្លៃយ៉ាងខ្ពស់ទៅលើសុខភាពរបស់បុគ្គលិកពួកគេ ហើយក្រុមហ៊ុនពិតជាមានភាពរីករាយក្នុងការផ្តល់ជូននូវវ៉ាក់សាំង Vaxigrip សម្រាប់ការពារពីជំងឺផ្តាសាយទៅកាន់បុគ្គលិកពួកគេប្រមាណជាង50នាក់ដែលស្ម័គ្រចិត្តក្នុងការមកទទួលយកការចាក់វ៉ាក់សាំងសម្រាប់ពួកគេ ហើយវ៉ាក់សាំង Vaxigrip គឺជាប្រភេទវ៉ាក់សាំងដែលជួយការពារពីជំងឺផ្តាសាយ។ ជំងឺផ្តាសាយគឺជាជំងឺដែលអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានយ៉ាងងាយ។

អតិថិជនរបស់ពួកគេនឹងទទួលបានអារម្មណ៏សុវត្ថិភាពខ្ពស់ដូចដែលក្រុមការងាររបស់ពួកគេមានសុខភាពល្អជាមួយនឹងការការពារខ្ពស់ដោយការពាក់ម៉ាស់, ត្រួតពិនិត្យសីតុណ្ហភាព និងលាងសម្អាតដៃជាមួយជែលឬអាល់កុល។ ដូច្នេះលោកអ្នកអាចរីករាយជាមួយនឹងការមកទស្សនារថយន្តរបស់ពួកគេក៏ដូចជាការបើកសាកល្បងដោយមិនមានការព្រួយបារម្ភអំពីជំងឺឆ្លងណាមួយឡើយ។

លោក ពុំ សូរិយា, នាយកប្រតិបត្តនៅក្រុមហ៊ុន TF Motors បានមានប្រសាសន៏ថា “រដូវត្រជាក់បានឈានចូលមកដល់ យើងខ្ញុំចង់ប្រាកដថាបុគ្គលិករបស់យើងខ្ញុំបានត្រៀមខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយ ហើយយើងខ្ញុំក៏យកចិត្តទុកដាក់ដល់អតិថិជនផងដែរ ដើម្បីអោយពួគគាត់បានមកទស្សនារថយន្តនិងមានទំនុកចិត្តខ្ពស់ក្នុងការមកទិញរថយន្ត។ យើងខ្ញុំក៏បានគិតគូរពីសុខភាពរបស់បុគ្គលិករបស់យើងខ្ញុំដូច្នេះយើងអាចបន្តការរីកចម្រើនទៅមុខទាំងអស់គ្នាជាមួយ TF Motors”។

