ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មិនចេះតិចលោកអើយ ជួញដូរទាំងថង់ៗជិត៤គីឡូក្រាម ត្រូវសមត្ថកិច្ចក្របួចជាប់

    BY Khmernote Media November 26, 2020
    មិនចេះតិចលោកអើយ ជួញដូរទាំងថង់ៗជិត៤គីឡូក្រាម ត្រូវសមត្ថកិច្ចក្របួចជាប់

    រាជធានីភ្នំពេញ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ ករណីរក្សាទុកជួញដូរនូវគ្រឿងញៀនដោយខុសច្បាប់ ក្នុងរាជធានីភ្នំពេញ។

    នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៤:៣៥នាទី កម្លាំងជំនាញ(ក៧) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង វ័រ វុទ្ធ និងមានការសម្របសម្រួលពីលោក សុិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកស៊ើប អង្កេតស្រាវជ្រាវបង្ក្រាបករណីរក្សាទុកជួញដូរនូវគ្រឿងញៀនដោយខុសច្បាប់ នៅចំណុចបន្ទប់ជួលផ្លូវលំ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
    ជាលទ្ធិផលសមត្ថកិច្ចចាប់យកបានរួមមាន៖
    ក. ឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ អ៊ុល ភារៈ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។
    ខ. វត្ថុតាងចាប់យកបាន សារធាតុញៀន ប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ៣២៩៨.៥៤ក្រាម ៕

    ប្រភព៖ Anti-Drug Department

    Share This Post: