ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងអាជ្ញាធរ ចុះបង្ក្រាប និងបិទអាជីវកម្មហាងម៉ាស្សាយីហោ «Diamond Massage» សង្ស័យលួចបង្កប់សេវាពិសេស ក្រោយបង្ហោះរូបភាពនារីៗទាក់ទាញជាច្រើន

    BY Khmernote Media November 26, 2020
    កម្លាំងអាជ្ញាធរ ចុះបង្ក្រាប និងបិទអាជីវកម្មហាងម៉ាស្សាយីហោ «Diamond Massage» សង្ស័យលួចបង្កប់សេវាពិសេស ក្រោយបង្ហោះរូបភាពនារីៗទាក់ទាញជាច្រើន

    ភ្នំពេញ៖ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចុះបង្ក្រាប និងបិទអាជីវកម្មទីតាំងម៉ាស្សាយីហោ «Diamond Massage» នៅខណ្ឌដូនពេញ ក្រោយមានការចែកចាយវីដេអូតាមបណ្ដាញសង្គម Facebook សង្ស័យថាទីតាំងនេះមានបង្កប់សេវាកម្មបម្រើផ្លូវភេទ។ តាមវិដេអូដែលគេនិយាយទូរស័ព្ទបានឲ្យដឹងថា ​នៅ​ហាង​ម៉ាស្សា​មួយ​នេះ​បាន​បញ្ជាក់​ពី​សេវាកម្ម​នៅ​ក្នុង​ហាង​មាន​ដូច​ជា មាន​បុគ្គលិក​មុជទឹក​ឲ្យ​ភ្ញៀវ (​នារី​មុជទឹក​ឲ្យ​បុរស​) និងបានបញ្ជាក់ថាមានសេវាកម្ម​បន្ធូរ​អារម្មណ៍ភ្ញៀវដោយ​ប្រើ​ដៃ ហើយសេវាកម្ម​ទី​៣ បញ្ជាក់ថាបុគ្គលិក​មុជទឹក​ជាមួយ​ភ្ញៀវ និង​បន្ធូរ​អារម្មណ៍​ប្រើ​មាត់ទៀតផង។

    លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានបញ្ជាក់ថាដោយមានការឯកភាពពីតំណាងអយ្យការ កម្លាំងសមត្ថកិច្ចបានសម្រេចបិទអាជីវកម្មជាបណ្ដោះអាសន្ន និងហៅសន្តសុខរូបនេះទៅសួរនាំបន្តទៀត។ សូមប្រិយមិត្តរងចាំតាមដានព័ត៌មានបន្តទៀត៕

    Share This Post: