ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទាំងម្តងនេះទៀតគឺជាលេីកទី​៤ហេីយ! មុខសញ្ញាចោរលួចត្រូវសមត្ថកិច្ចចាប់បានម្តងទៀត ធ្លាប់ជាប់ពន្ធនាគារចំនួន០៣លើកហើយ

    BY Khmernote Media November 27, 2020
    ទាំងម្តងនេះទៀតគឺជាលេីកទី​៤ហេីយ! មុខសញ្ញាចោរលួចត្រូវសមត្ថកិច្ចចាប់បានម្តងទៀត ធ្លាប់ជាប់ពន្ធនាគារចំនួន០៣លើកហើយ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងស្របតាមការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង និងដោយអនុវត្តតាមយោបល់របស់លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានបានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាបស្រាវជ្រាវនិងចុះប្រតិបត្តិការបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស (កាច់សោរយកម៉ូតូ) ០១ករណី នៅចំណុចភូមិវត្តលៀប សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

    ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ជាមុខសញ្ញាចាស់គឺ៖
    ១- ឈ្មោះ ជា ចាន់ថន ភេទប្រុស អាយុ ៣៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
    ២- ឈ្មោះ ជា ចាន់ថុល ភេទប្រុស អាយុ ៣១ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
    វត្ថុតាងដកហូតរួមមាន៖
    ១- ម៉ូតូ ០១ គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៨ លេខតួ៥២៦៥០២០ លេខម៉ាស៊ីន៥២៦ ៥០ ២០ ពាក់ស្លាកលេខបាត់ដំបង 1AD 8405 (ជាម៉ូតូរបស់ជនរងគ្រោះ)
    ២- ម៉ូតូ ០១ គ្រឿងម៉ាក ស៊ូស៊ូគី ស្មាស់វី ពណ៌ក្រហម ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខភ្នំពេញ 1BA 6367 (ជាម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព)

    លោកវរសេនីយ៍ឯក ឈឿង គឹមសុង បានបញ្ជាក់ថា មុខសញ្ញាដែលសមត្ថកិច្ចធ្វើការបង្រ្កាបនិងឃាត់ខ្លួននាពេលនេះ ជាមុខសញ្ញាចាស់ធ្លាប់ធ្វើសកម្មភាពល្មើសកន្លងមកហើយក៏ធ្លាប់ជាប់ពន្ធនាគារចំនួន ០៣លើករួចមកហើយ បើគិតទាំងលើកនេះផងគឺគាត់ត្រូវជាប់ពន្ធនាគារចំនួន០៤លើក។ នៅពេលនេះការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ៕

    Share This Post: