Maserati MC20 ទទួលបាននាមថាជា រថយន្ដទំនើបប្រចាំឆ្នាំ 2021 ដោយប្រទេសចិន
ក្រុងក្វាងចូវ ថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ 2020 – ពានរង្វាន់រថយន្ដប្រចាំឆ្នាំ 2021 ដែលគ្រប់គ្នាចង់បានបំផុតត្រូវបានប្រកាសជាផ្លូវការកាលពីម្សិលមិញនៅក្នុងទីក្រុងក្វាងចូវ។ ក្រោមការយកចិត្តទុកដាក់បំផុតពីអ្នកផ្ទៃក្នុង និងអ្នកប្រើប្រាស់ក្នុងវិស័យនេះ ពានរង្វាន់មានគោលដៅលើកកម្ពស់ការអភិវឌ្ឍជាប់ជានិច្ចនូវទីផ្សារ និងវិស័យឧស្សាហកម្មរថយន្តរបស់ប្រទេសចិន។ ពានរង្វាន់រថយន្ដប្រចាំឆ្នាំ 2021 របស់ប្រទេសចិន ត្រូវបានជ្រើសរើសដោយគណៈវិនិច្ឆ័យដែលមានសមាសភាពចៅក្រមចំនួន 41 រូបមកពីប្រព័ន្ធផ្សព្វផ្សាយរថយន្ដ។ ផ្អែកទៅលើលទ្ធផលជារួម និងលទ្ធផលទីផ្សារ ក៏ដូចជាកត្តាគន្លឹះផ្សេងទៀតរបស់ម៉ូដែលរថយន្ដដែលចូលរួម រថយន្ដស្ព័រទំនើបរបស់ Maserat គឺ MC20 ទទួលបាននាមដោយប្រទេសចិនថាជារថយន្ដទំនើបបំផុតប្រចាំឆ្នាំ 2021 ។
អភិវឌ្ឍដោយ Maserati Innovation Lab និងផលិតឡើងនៅក្នុងរោងចក្រជាប្រវត្តិសាស្ត្រនៅ Modena, MC20 គឺ 100% ផលិតនៅក្នុងប្រទេសអ៊ីតាលី។ រូបរាងដ៏ប្រណិតបានលាក់នូវសមត្ថភាពជារថយន្ដស័្ពររបស់ខ្លួន ជាមួយនឹងម៉ាស៊ីន V6 Nettuno កម្លាំង 630 សេះថ្មី ដែលផ្ដល់សំទុះ 0-100 គ.ម/ម៉ ក្នុងរយៈពេលក្រោម 2.9 វិនាទី និងល្បឿនកំពូលលើសពី 325 គ.ម/ម៉។ ម៉ាស៊ីនដែលមានសិទ្ធិប៉ាតង់ផ្ដាច់មុខត្រូវបានអភិវឌ្ឍឡើង ឌីហ្សាញ និងផលិតទាំងស្រុងនៅក្នុងរោងចក្រ និងប្រើប្រាស់បច្ចេកវិទ្យាព្រីឆេមប័រតាមម៉ាស៊ីន Formula 1 ។ ម៉ាកសញ្ញា Trident បានចាប់ផ្ដើមជាផ្លូវការនូវសករាជថ្មី ជាមួយនឹងរថយន្ដស្ព័រទំនើបថ្មី MC20 នេះ។

Maserati S.p.A.
Maserati ផលិតរថយន្តពិសេសល្អឯកគ្មានពីរ ដែលមានលក្ខណៈអស្ចារ្យ និងត្រូវបានទទួលស្គាល់ភ្លាមៗនៅគ្រប់ទិសទី។ ជាមួយនឹងម៉ូត បច្ចេកវិទ្យា និងលក្ខណៈពិសេសគ្មានពីររបស់ពួកវា ពួកវាផ្ដល់នូវរសជាតិពិសេសអស្ចារ្យបំផុត ហើយជានិច្ចកាលគឺជាគំរូនៅក្នុងវិស័យរថយន្ដទូទាំងពិភពលោក។ ប្រពៃណីនៃរថយន្ដប្រកបដោយជោគជ័យ ដែលនីមួយៗបានកំណត់ជាថ្មីតើរថយន្ដបែបណាគឺជារថយន្ដស្ព័ររបស់អ៊ីតាលីទាក់ទិនទៅនឹងម៉ូតរចនា សមត្ថភាព ផាសុកភាព ភាពស្រស់ស្អាត និងសុវត្ថិភាព ដែលបច្ចុប្បន្នមាននៅក្នុងទីផ្សារអន្តរជាតិជាងចិតសិប។ ទូតនៃមរត៌កនេះគឺ Quattroporte រថយន្ដសឺដង់ស្ព័រ Ghibli ពេលនេះក៏មានជាប្រភេទហៃប្រីត រថយន្ដអគ្គិសនីដំបូងរបស់ម៉ាក Trident និង Levante ដែលជា Maserati SUV ដំបូង ដែលគ្រប់ម៉ូដែលទាំងអស់ត្រូវបានផលិតឡើងដោយប្រើប្រាស់សម្ភារៈ និងបច្ចេកទេសដ៏ឯកសម្រាប់ភាពឥតខ្ចោះគ្មានពីរ។ ប្រភេទទាំងអស់ រាប់បញ្ចូលទាំង V6 និង V8 ប្រេងសាំង ហៃប្រីតស៊ីឡាំង 4 ហៃប្រីត និង V6 ម៉ាស៊ូត បើកបរដោយកង់ក្រោយ និងបើកបរដោយកង់ទាំងបួន។ នាពេលថ្មីៗនេះ កិត្តិនាមរបស់រថយន្ដក៏រឹតតែត្រូវបានបង្កើនបន្ថែមទៀតតាមរយៈការបញ្ចូលនូវរថយន្ដប្រភេទ Trofeo Collection ថ្មី ដែលមាន Ghibli, Quattroporte និង Levante បំពាក់ដោយម៉ាស៊ីន 580 hp V8 ដ៏ខ្លាំងក្លា។ រថយន្ដលំដាប់ខ្ពស់បំផុតគឺរថយន្ដស្ព័រដ៏ទំនើប MC20 ថ្មី បំពាក់ដោយម៉ាស៊ីនបច្ចេកវិទ្យាថ្មី Nettuno V6 ដែលបានរួមបញ្ចូលនូវបច្ចេកវិទ្យា F1 ពេលនេះមាននៅផ្នែកផលិតរថយន្ដស្ដង់ដារជាលើកដំបូង។ បច្ចុប្បន្ន រថយន្ដប្រភេទ Maserati ត្រូវបានផលិតឡើងនៅក្នុងរោងចក្រចំនួនបី: Ghibli និង Quattroporte ត្រូវបានផលិតក្នុងក្រុង Grugliasco (Turin) នៅរោងចក្រ Avvocato Giovanni Agnelli (AGAP) និង Levante នៅរោងចក្រ Mirafiori ក្នុងទីក្រុង Turin។ រថយន្ដទំនើប MC20 ថ្មី ត្រូវបានផលិតក្នុងក្រុង Modena នៅរោងចក្រជាប្រវត្តិសាស្ត្រ VialeCiro Menotti ។
សម្រាប់ព័ត៌មានបន្ថែម:
MASERATI
Maria Conti – ប្រធានផ្នែកទំនាក់ទំនង Maserati – maria.conti@maserati.com
DavideKluzer – ទទួលខុសត្រូវផ្នែកផ្សព្វផ្សាយផលិតផល– davide.kluzer@maserati.com
Zoe Shao– ប្រធានគ្រប់គ្រង PR ប្រទេសចិន – zoe.Shao@maserati.com.cn