ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងបន្ទាន់! ក្រសួងសុខាភិបាល សម្រេចបិទផ្សារអ៉ីអន១ ជាបណ្តោះអាសន្ន ក្រោយរកឃើញស្រ្តីម្នាក់ផ្ទុកមេរោគកូវីដ១៩ បានចូលញ៉ាំអាហារ និងទិញអីវ៉ាន់ , ក្រសួងកំពុងស្វែងរកអ្នកពាក់ព័ន្ធ

    BY Khmernote Media November 28, 2020
    ដំណឹងបន្ទាន់! ក្រសួងសុខាភិបាល សម្រេចបិទផ្សារអ៉ីអន១ ជាបណ្តោះអាសន្ន ក្រោយរកឃើញស្រ្តីម្នាក់ផ្ទុកមេរោគកូវីដ១៩ បានចូលញ៉ាំអាហារ និងទិញអីវ៉ាន់ , ក្រសួងកំពុងស្វែងរកអ្នកពាក់ព័ន្ធ

    យោងតាមអង្គភាពសារព័ត៌មាន Fresh News បានឲ្យដឹងថាលោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទផ្សារអ៉ីអន១ ជាបណ្តោះអាសន្ន ក្រោយពេលរកឃើញវិជ្ជមានមេរោគកូវីដ១៩ លើខ្លួនស្រ្តី ខ្មែរម្នាក់ ដែលរូបគាត់បានចូលទៅកាន់ផ្សារនេះ ដើម្បីញ៉ាំអាហារ និងទិញអីវ៉ាន់មួយចំនួន។ លោកជំទាវ យក់ សម្បត្តិ បានអះអាងថា ស្រ្តីខ្មែររូបនេះ ត្រូវបានធ្វើតេស្តឃើញថា មានវិជ្ជមានមេរោគកូវីដ១៩ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីរូបគាត់ចេញរោគសញ្ញាសង្ស័យ។

    ហើយភ្លាមៗនេះក្រសួងសុខាភិបាល ក៏បាន និងកំពុងស្វែងរកអ្នកពាក់ព័ន្ធជាមួយគាត់នៅក្នុងផ្សារអ៉ីអន១ ដើម្បីយកមកធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ។ លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ការសម្រេចបិទផ្សារអ៉ីអន១ រយៈពេលប៉ុន្មានថ្ងៃសិន ដើម្បីតាមដានរកអ្នកពាក់ព័ន្ធមកធ្វើតេស្ត និងទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ បន្តទៀត។ ស្រ្តីដែលមានផ្ទុកមេរោគកូវីដខាងលើនេះ រស់នៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ នេះជាការបញ្ជាក់បន្ថែមពីលោកស្រី យក់ សម្បត្តិ៕ ប្រភព៖ Freshnews

    Share This Post: