ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងបន្ទាន់ ! សម្តេចតេជោ ប្រកាសអោយផ្អាករៀបចំអាពាហ៍ពិពាហ៍ដល់ថ្ងៃទី១៦ ខែធ្នូ និងអំពាវនាវអោយកាត់បន្ថយការធ្វើដំណើរចេញក្រៅផ្ទះ

    BY Khmernote Media November 30, 2020
    ដំណឹងបន្ទាន់ ! សម្តេចតេជោ ប្រកាសអោយផ្អាករៀបចំអាពាហ៍ពិពាហ៍ដល់ថ្ងៃទី១៦ ខែធ្នូ និងអំពាវនាវអោយកាត់បន្ថយការធ្វើដំណើរចេញក្រៅផ្ទះ

    យោងតាមសារសំលេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមការងារយើងទើបនឹងទទួលបាននៅពេលថ្មីៗនេះ គឺសម្តេចតេជោ បានប្រកាសអោយអភិបាលរាជធានីភ្នំពេញ និងលោកអភិបាលខេត្តសៀមរាប ធ្វើសកម្មភាពជាបន្ទាន់ដោយធ្វើការផ្អាកចំពោះការជួបជុំដែលមានមនុស្សច្រើន និងផ្អាកការរៀបចំអាពាហ៍ពិពាហ៍ ចាប់ពីថ្ងៃទី០១ ខែធ្នូ ដល់ថ្ងៃទី១៥ រឺ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។

    គួរបញ្ជាក់ផងដែរថា យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ក្រសួងបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០៨ នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលធ្វើឲ្យចំនួនអ្នកមានផ្ទុកកូវីដ-១៩ សរុបទាំងអស់មានចំនួន ១៤ នាក់៕

    Share This Post: