ប្លែកអារម្មណ៍! មួយបទនេះ ខេមរៈ សិរីមន្ត ប្រើបច្ចេកទេសច្រៀងបានយ៉ាងល្អឥតខ្ចោះតែម្ដង ស្ដាប់ហើយស្មានថានៅវ័យជំទង់
- BY
- Liny Chan
- November 30, 2020
“ឆ្នាំនេះអូនមើលកាំជ្រួចជាមួយអ្នកណា” ជាបទចម្រៀងថ្មីបែបយុវវ័យរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដែលទើបនឹងចេញថ្មីៗនៅក្នុងផលិតកម្មរស្មីហង្សមាស។ បទចម្រៀងមួយបទនេះបានឆក់យកបេះដូង និងការគាំទ្រយ៉ាងច្រើនពីប្រិយមិត្តជាពិសេសគឺ មិត្តៗយុវវ័យតែម្ដង តាំងពីចេញភ្លាមៗដោយមានការ Like និង ស៊ែរ ពេញបណ្ដាញសង្គម។

បើនិយាយទូទៅបទចម្រៀងសព្វដងរបស់តារារូបនេះ មិនដែលធ្វើឲ្យហ្វេនៗ ឬ ប្រិយមិត្តខកបំណងទេ ប៉ុន្តែមួយបទថ្មីនេះ ហាក់កក្រើកខ្លាំងដោយសារជាប្រភេទបទចម្រៀងបែបចំយុវវ័យ ដែលកំពូលតារាចម្រៀងផ្នែកបុរសរបស់យើងគឺ លោក ខេមរៈ សិរីមន្ត បានប្រើបច្ចេកទេសច្រៀងបានយ៉ាងពីរោះរណ្តំចិត្ត ហើយអ្វីដែលរឹតតែប្លែកខ្លាំងនោះគឺសំឡេងរបស់លោក សម្រាប់មួយបទនេះ ហាក់បីដូចជាលោកនៅជាយុវវ័យដូច្នោះដែរ ពោលគឺសំឡេងរបស់លោកពិតជាអាចពត់ពែន បត់បែនបានគ្រប់ទំរង់បទតែម្តង។

ជាមួយគ្នានេះ ជាទម្លាប់ទៅហើយដែលរាល់បទចម្រៀងថ្មីៗរបស់លោក ខេមរៈ សិរីមន្ត ដែលបានចេញក្នុង ផលិតកម្មរស្មីហង្សមាស គឺសុទ្ធតែទទួលបានការគាំទ្រខ្លាំងៗ ជាពិសេសបើក្រឡេកមើលចំនួន អ្នកគាំទ្រដែលចុចស្តាប់នៅលើយូធូបនោះ គឺសុទ្ធតែរាប់លានដងតែម្តង។ ហើយចំពោះបទ “ឆ្នាំនេះអូនមើលកាំជ្រួចជាមួយអ្នកណា” ក៏ដូចគ្នាផងដែរ ទើបនឹងចេញបានប៉ុន្មានថ្ងៃទេ តែចំនួនអ្នកស្តាប់នៅលើយូធូបចូលក្បែរលាន View បាត់ទៅហើយ។ ជាក់ស្តែងមិនត្រឹមតែនៅលើ យូធូបប៉ុណ្ណោះទេ នៅលើ TikTok ហូរហែរដោយអ្នកធ្វើវីដេអូច្រៀងតាមបទនេះមិនតិចអ្នកទេ៕
- Share This Post:






