ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កុំភ្លេចសាគួអាវក្រាស់ៗ! ចាប់ពីថ្ងៃទី៤-៧ ខែធ្នូ អាកាសធាតុនឹងចុះត្រជាក់ខ្លាំង តំបន់ខ្លះចុះត្រជាក់ដល់១៧អង្សាសេ

    BY Khmernote Media December 1, 2020
    កុំភ្លេចសាគួអាវក្រាស់ៗ! ចាប់ពីថ្ងៃទី៤-៧ ខែធ្នូ អាកាសធាតុនឹងចុះត្រជាក់ខ្លាំង តំបន់ខ្លះចុះត្រជាក់ដល់១៧អង្សាសេ

    យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន នឹងរំកិលចុះមកក្រោមជាលំដាប់ ដោយនៅថ្ងៃទី០៤ ខែធ្នូ នឹងរំកិលចុះមកដល់លើភាគកណ្តាលប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ខ្លាំង។ ស្ថានភាពបែបនេះធ្វើឲ្យអាកាសធាតុនឹងចុះត្រជាក់លើកទី១ ចាប់ពីថ្ងៃទី៤-៧ ខែធ្នូ៖

    ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
    – សីតុណ្ហភាពអប្បបរមា មានពី ១៩-២១អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ២៦-២៨អង្សាសេ។

    ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
    – សីតុណ្ហភាពអប្បបរមា មានពី ១៧-១៩អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ២៥-២៧អង្សាសេ ។

    ៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
    – សីតុណ្ហភាពអប្បបរមា មានពី ២១-២៣អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ២៧-២៩អង្សាសេ ។

    Share This Post: