បណ្តេញចិនប្រុសស្រី៣នាក់ចេញពីប្រទេសកម្ពុជា, ០២នាក់លែងឲ្យចូល៣ឆ្នាំ និងម្នាក់ទៀតលែងឲ្យចូល៥ឆ្នាំ
ព្រះសីហនុ៖ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានខេត្តព្រះសីហនុ នាថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៩និង០០នាទីបានសហការជាមួយ លោកវរសេនីយ៍ទោ លី ណារឿន នាយរងការិយាល័យ ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញចេញជនជាតិចិនចំនួន ០៣នាក់ តាមជើងយន្តហោះចេញលេខ LQ908 (KOS-CAN) ឲ្យផុតពីព្រះរាជាណាចក្រកម្ពុជា។

នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ជនជាតិចិនទាំង ០៣នាក់នេះ មាន ១. ឈ្មោះ SHANG MUNAN ភេទស្រី អាយុ ៣៣ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសបម្រើសេវាផ្លូវភេទ, ២. ឈ្មោះ LIU YANG ភេទស្រី អាយុ ៣០ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសបម្រើសេវាផ្លូវភេទ ដែលស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ ទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ ដោយហាមចូលប្រទេសរយៈពេល ០៣ឆ្នាំ និង៣. ឈ្មោះ RONG XIAOMING ភេទប្រុស អាយុ ២៩ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសអំពើលួច ដែលស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ ទទួលពីពន្ធនាគារខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ដោយហាមចូលប្រទេសរយៈពេល ០៥ឆ្នាំ៕
ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍