realme “ Race” នឹងក្លាយជាស្មាតហ្វូន Flagship ដំបូងមួយដែលមានបំពាក់ជាមួយនឹង Snapdragon 888
- BY
- Liny Chan
- December 2, 2020
realme ដែលជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនលឿនបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះបានទទួលជោគជ័យមួយទៀតដែលបានក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនដំបូងគេមួយដែលមានបំពាក់ជាមួយនូវឈីប Snapdragon 888 ដែលជាបន្ទះឈីប 5G ចុងក្រោយគេរបស់ក្រុមហ៊ុន Qualcomm ។ ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងព្រឹត្តការណ៍ Qualcomm Snapdragon Tech Summit 2020។ ស្មាតហ្វូនFlagshipថ្មីមានឈ្មោះថា“Race” នឹងត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការឈីប Qualcomm Snapdragon 888 ។ “Race” នឹងធ្វើឱ្យអ្នកប្រើប្រាស់គ្រប់វិស័យទាំងអស់ទទួលបាននូវបទពិសោធន៍Flagshipដ៏អស្ចារ្យ និងភាពខ្លាំងដែលបង្កើនល្បឿនដោយ5G ។
លោក Sky Li នាយកប្រតិបត្តិក្រុមហ៊ុន realme បានមានប្រសាសន៍នៅក្នុងសុន្ទរកថាជាវីដេអូរបស់លោកនៅក្នុងព្រឹត្តការណ៍ Qualcomm Snapdragon Tech Summit ២០២០ ថា ក្រុមហ៊ុន Qualcomm គឺជាដៃគូសំខាន់មួយដែលមិនអាចខ្វះបាន ។ លោកក៏បានបន្ថែមទៀតថា realme បានចាប់ផ្តើមអភិវឌ្ឍន៍“Race” ហើយត្រៀមខ្លួនជាស្រេចដើម្បីផ្តល់នូវផលិតផលដែលនឹងលើសពីការរំពឹងទុករបស់អ្នកប្រើប្រាស់នៅជុំវិញពិភពលោកម្តងទៀត។
នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់realme និងអ្នកប្រើប្រាស់របស់យើង។ realme កំពុងខិតខំធ្វើការឆ្ពោះទៅរកបច្ចេកវិទ្យា 5G ជំនាន់ចុងក្រោយ ធ្វើឲ្យវាកាន់តែមានតំលៃសមរម្យសម្រាប់អ្នកប្រើប្រាស់ ក្នុងគោលបំណងដើម្បីក្លាយជាអ្នកផ្សព្វផ្សាយសកលបង្ហាញពីសក្តានុពលរបស់ 5G ដើម្បីផ្តល់នូវបទពិសោធន៍ថ្មីៗដល់ អ្នកប្រើប្រាស់ក៏ដូចជាបង្កើននូវសមត្ថភាពក្នុងការប្រើប្រាស់។ ពួកយើងមានមោទនភាព ដែលបានក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនដំបូងគេដែលមានបំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 888។ ជាមួយនឹងភាពជោគជ័យនេះ យើងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការពង្រីកវិសាលភាព 5G នៅក្នុងប្រទេសឥណ្ឌាក្នុងឆ្នាំ ២០២១ ។ ប្រសាសន៍លោក Madhav Sheth នាយកប្រតិបត្តិនិងនាយកប្រតិបត្តិនៃប្រទេសឥណ្ឌា អឺរ៉ុបនិងអាមេរិកខាងជើង។
“ យើងបានធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Qualcomm ចាប់តាំងពីបានបង្កើតឡើងមក ដើម្បីនាំយកនូវស្មាតហ្វូនដែលមានគុណភាពខ្ពស់មុខងារខ្លាំងជូនដល់អ្នកប្រើប្រាស់នៃ សម័យ4G រហូតដល់សម័យ 5Gដែលពោរពេញដោយក្តីសង្ឃឹមនៅជុំវិញពិភពលោក ។ នៅឆ្នាំ ២០២០ realmeគឺជាក្រុមហ៊ុនដំបូងគេមួយក្នុងចំណោមក្រុមហ៊ុនផលិតស្មាតហ្វូនដែលបានប្រើប្រាស់ Qualcomm Snapdragon 865 និង 765G ។ លោកបានបន្ថែមថា realme X50 Pro 5G ដែលមានបំពាក់ជាមួយនឹង Snapdragon 765G ត្រូវបានទទួលស្គាល់ទូទាំងពិភពលោក” ។
បន្ទះឈីប Snapdragon 888 មានសមត្ថភាពគ្មានកំណត់ វាអាចភ្ជាប់ទៅកាន់មនុស្សកាន់តែច្រើននៅជុំវិញពិភពលោកជាមួយនឹងបទពិសោធន៍ 5G ដែលលឿននិងរលូន ក្រៅពីនេះក៏បើកនូវចក្ខុវិស័យថ្មីសម្រាប់ ស្មាតហ្វូនFlagship ស៊េរីថ្មីរបស់realme “Race” ជាពិសេសទាក់ទងទៅនឹងការលេងហ្គេម វីដេអូនិងផ្នែកមុខងារទំនាក់ទំនង នាំមកជូនអោយអ្នកប្រើប្រាស់នូវបទពិសោធន៍ថ្មីដែលមានកម្រិតកាន់តែខ្ពស់។ realmeនៅតែបន្តរក្សានូវស្មារតីរបស់ខ្លួន “ហ៊ានឆ្ពោះទៅមុខ ” នឹងធ្វើការសហការជាមួយក្រុមហ៊ុន Qualcomm ដើម្បីនាំមកនូវបទពិសោធន៍នៃការប្រើប្រាស់ 5G ថ្មីដល់អ្នកប្រើប្រាស់វ័យក្មេងនៅជុំវិញពិភពលោក៕

- Share This Post:






