ROLLS-ROYCE បញ្ចេញនូវ ប្រភេទសញ្ញាសំគាល់ពណ៌ខ្មៅ ជាមួយនឹងទឹកថ្នាំ ‘រាត្រីនេអុង’
• Rolls-Royce ប្រកាសប្រភេទ ‘Neon Nights’ ចំនួនមានកំណត់ពីប្រភេទ Dawn, Wraith និង Cullinan Black Badge។
• ប៉ាឡែតពណ៌ផ្សេងនេះត្រូវបានយកលំនាំតាមរុក្ខជាតិ និងសត្វកម្រ
• ថ្នាំលាបប្រសិទ្ធភាពនេអុងថ្មីត្រូវបានប្រើលើផ្ទៃលើនៃ Technical Fibre។
• បានបង្កើតឡើងបន្ទាប់ពីប្រភេទ ‘Pastel’ ដែលបានទទួលជោគជ័យខ្ពស់នៅក្នុងឆ្នាំ 2019

“Neon Nights គឺជាប្រភេទផ្សេងនៃ Rolls-Royce Black Badges ដែលយកលំនាំតាមធម្មជាតិ។ ទឹកថ្នាំ Bespoke ដែលបានអភិវឌ្ឍថ្មីៗត្រូវបានប្រើទៅលើប្រភេទ Black Badge នៃ Wraith, Dawn និង Cullinan – ដែលជាប្រភេទមានពណ៌ខ្មៅជាង និងដិតជាង’ របស់គ្រួសារ Rolls-Royce។ ដោយយកតម្រុយពីពិភពធម្មជាតិ រាប់បញ្ចូលទាំងកញ្ចាញ់ចេកបៃតងអូស្រ្តាលី ផ្កាដើមហាវ៉ៃ និងសត្វមេអំបៅកម្រ ពណ៌មានកម្រិតទាំងនេះបង្ហាញអំពីភាពលេចធ្លោរបស់ Black Badge នៅក្នុងពណ៌ ដែលទាក់ទាញអតិថិជននៅជុំវិញពិភពលោកដែលមានសេចក្ដីក្លាហានក្នុងការធ្វើអ្វីដែលប្លែកពីគេ។”
Sami Coultas, Bespoke Designer Colour & Trim, Rolls-Royce Motor Cars

គោលគំនិតដំបូងដែលថា ប្រភេទ Black Badge ទាំងអស់របស់ Rolls-Royce ត្រូវតែមានពណ៌ខ្មៅ ត្រូវបានបញ្ចប់ដោយពណ៌ Neon Nights។
បានបង្កើតឡើងដំបូងសម្រាប់អតិថិជននៅក្នុងសហរដ្ឋអាមេរិក ប្លង់បីបន្ថែមទៀតសម្រាប់ពណ៌នីមួយៗត្រូវបានផ្ដល់ជូនទូទាំងពិភពលោក ដែលធ្វើវាមានចំនួនបួនសម្រាប់ពណ៌នីមួយៗ។ ដោយមាន Wraith, Dawn និង Cullinan Black Badge នីមួយៗមានពណ៌ផ្សេងៗគ្នា ដែលយកលំនាំតាមពិភពធម្មជាតិ។

Wraith Black Badge ត្រូវបានបញ្ចប់ដោយពណ៌ Rock Green ដែលជាពណ៌ធម្មជាតិស្រដៀងគ្នាទៅនឹងសត្វកញ្ចាញ់ចេកបៃតងអូស្រ្តាលី ដែលអ្នកឯកទេសថ្នាំលាបរបស់ Rolls-Royce Bespoke Sami Coultas បានជួបប្រទះដំណើរនៅពេលធ្វើដំណើរទៅ Tamworth ភាគខាងជើងក្រុងស៊ីដនី។ ផ្នែកខាងក្នុងត្រូវបានពាសដោយស្បែកសត្វពណ៌ប្រផេះ Scivaro លាយជាមួយនឹងទម្រង់ថ្នេរពណ៌ Lime Rock Green។
ពណ៌ Eagle Rock Red ដែលបង្កើតឡើងសម្រាប់ Dawn Black Badge គឺយកតម្រាប់តាមផ្កា ‘Ōhi‘a lehua ដែលជារុក្ខជាតិបៃតងរបស់រដ្ឋហាវ៉ៃ។ ផ្នែកខាងក្នុងត្រូវបានបញ្ចប់ដោយស្បែកសត្វពណ៌ប្រផេះ Selby ជាមួយនឹងទម្រង់ថ្នេរ Koi Red។

សម្រាប់ Cullinan, Bespoke រួមគ្នាយកលំនាំតាមមេអំបៅកម្រ Rhetusperiander ។ ត្រូវបានគេហៅថា Periander metalmark សត្វប្រភេទនេះត្រូវបានឃើញមាននៅអាមេរិកកណ្ដាល និងអាមេរិកខាងត្បូង។ ពណ៌ស្លាបរបស់វាត្រូវបានយកលំនាំតាមទាំងស្រុងនៅក្នុងថ្នាំពណ៌ Mirabeau Blue របស់ Cullinan។ ផ្នែកខាងក្នុងស្បែកសត្វ Arctic White ដែលរំលេចដោយពណ៌ Lime Rock Green ផ្ដល់នូវពណ៌ផ្ទុយគ្នាយ៉ាងច្បាស់។
នៅក្នុងរថយន្ដទាំងបី ផ្ទៃ Technical Fiber ត្រូវបានលម្អដោយក្រាហ្វិកដ៏ស្រស់ស្អាត។ ថ្នាំពណ៌នេអុងភ្លឺថ្លាខ្លាំង និងបង្ហាញនូវភាពប្រែប្រួលនៃពន្លឺសប្បនិម្មិតនៅពេលបើកបរលឿន។

រថយន្ដ Neon Nights ចេញតាមក្រោយប្រភេទ Black Badges ដែលទាក់ទាញសារព័ត៌មានធំៗនៅក្នុងកម្មវិធី 2019 Pebble Beach ដែលបង្ហាញ Ghost, Wraith និង Dawn មានពណ៌ប៉ាស្តែល Bespoke។
ដោយមានតម្រូវការរថយន្តទាំងនេះ ប៉ាឡែតពណ៌ត្រូវបានរក្សា និងអភិវឌ្ឍ ដែលជំរុញឲ្យមានប៉ាឡែតពណ៌ថ្មីៗសម្រាប់ Black Badge។ ត្រឹមតែគំរូបីទៀតនៃពណ៌នីមួយៗប៉ុណ្ណោះនឹងត្រូវបានផ្ដល់ជូនសម្រាប់ទូទាំងពិភពលោក។

ព័ត៌មានបន្ថែម
លោកអ្នកអាចស្វែងរកព្រឹត្តព័ត៌មាន និងខិតប័ណ្ណព័ត៌មានទាំងអស់របស់យើងខ្ញុំ ក៏ដូចជារូបថត និងវីដេអូច្បាស់ខ្លាំងអាចដោនឡូតបាននៅគេហទំព័រផ្សព្វផ្សាយរបស់យើងខ្ញុំ PressClub។
ក្រុមហ៊ុន Rolls-Royce Motor Cars គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលកាន់កាប់ទាំងស្រុងដោយ BMW Group និងជាក្រុមហ៊ុនដាច់ដោយឡែកទាំងស្រុងពីក្រុមហ៊ុន Rolls-Royce plc ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះ និងប្រព័ន្ធកង្ហារយន្ដហោះ។ អ្នកជំនាញជាង 2,000 នាក់បានបម្រើការងារនៅការិយាល័យកណ្ដាល និងរោងចក្រផលិតរបស់ Rolls-Royce Motor Cars នៅ Goodwood, West Sussex ដែលជាទីកន្លែងតែមួយគត់ក្នុងពិភពលោកដែលផលិតដោយដៃនូវរថយន្ដដ៏ប្រណិតបំផុតរបស់ក្រុមហ៊ុន។





ទំនាក់ទំនង | ថ្នាក់តំបន់
BussarapornCharoenkulsak+66 8166 51995 bussaraporn.c@rrmcapac.com
(Gaem)
Joyce Lua +60 16 200 6142 joyce.lua@rrmcapac.com
Cheryl Lim +65 9833 7321 cheryl.lim@rrmcapac.com
Tess Eu +65 91786297 tess.eu@rrmcapac.com
Joanna Chua +65 9017 1983 joanna.chua@rrmcapac.com
Chloe Bui +84 38 7717442 ^ chloe@rrmcapac.com
Hal Serudin +65 6838 9675 hal.serudin@rolls-roycemotorcars.com
Helpdesk +65 9017 6272 * info@rrmcapac.com
+66 830766196
*WhatsApp
^Zalo