ខ្មែរណូត

ស្វែងរក

  • PR

    ROLLS-ROYCE បំពាក់ ‘កៅអី PURSUIT’ ថ្មី

    BY Liny Chan December 7, 2020
    ROLLS-ROYCE បំពាក់ ‘កៅអី PURSUIT’ ថ្មី

    • សម្ភារៈចុងក្រោយបំផុតរបស់ Rolls-Royce ផ្លាស់ប្ដូរកៅអី Pursuit ជាប្រពៃណីសម្រាប់ពិភពលោកថ្មី។
    • កៅអីស្បែករបស់ Rolls-Royce ដែលមានពណ៌ស្របទៅតាម ឬផ្ទុយនឹងផ្នែកខាងក្នុងរបស់រថយន្ដ
    • បានផលិតឡើងដោយសម្ភារៈសិប្បកម្មថ្មីរាប់បញ្ចូលទាំងសរសៃកាបូន និងអាលុយមីញ៉ូមរលោងភ្លឺ
    • ពិលលាក់មានម៉ាកសញ្ញាអក្សរ R ពីរ។

    “យើងខ្ញុំបានអនុវត្តសុភាសិតរបស់លោក Henry Royce, យករបស់ល្អបំផុតដែលមាន រួចធ្វើវាឲ្យកាន់តែល្អ ទៅលើផលិតផលចក្រភពអង់គ្លេស។ បង្កើនទៅដល់បទដ្ឋានពិតៗរបស់ Rolls-Royce ប៉ុន្តែនៅតែរក្សាទស្សនាទានដើមរបស់វា កៅអី Pursuit ត្រូវបានរចនាជាថ្មីសម្រាប់ពិភពលោកថ្មី។ ពេលនេះ អតិថិជនរបស់យើងខ្ញុំអាចទទួលបានផាសុកភាពពីកៅអី Rolls-Royce មិនថាពួកគាត់ធ្វើអ្វី ឬទៅដល់ទីណាទេ។

    “យើងខ្ញុំព្យាយាមបង្កើតនូវសម្ភារៈដែលលើកកម្ពស់ដល់របៀបរស់នៅរបស់អតិថិជនរបស់យើងខ្ញុំ។ ដូចជាគ្រប់ការងាររបស់ Bespoke ដែរ លក្ខណៈលម្អិតនីមួយៗរបស់កៅអី Pursuit ត្រូវបានពិចារណាយ៉ាងល្អិតល្អន់ និងឌីហ្សាញឡើងយ៉ាងប្រុងប្រយ័ត្ន បន្ទាប់មកត្រូវបានផលិតដោយប្រើវត្ថុធាតុដែលប្រណិតបំផុត។ ការផ្សំបញ្ចូលគ្នានៃសរសៃកាបូន អាលុយមីញ៉ូមរលោងភ្លឺ និងស្បែកសត្វ Rolls-Royce បង្ហាញអំពីសិល្បៈហត្ថកោសល្យថ្មី។”
    Matthew Danton, អ្នកឌីហ្សាញរបស់ Rolls-Royce Bespoke

    ផាសុកភាពនៃកៅអីស្បែកសត្វផលិតដោយដៃគឺលែងមានត្រឹមតែនៅផ្នែកខាងក្នុងរបស់រថយន្ដ Rolls-Royce ទៀតហើយ បន្ទាប់ពីមានការបញ្ចូលសម្ភារៈ Bespoke ចុងក្រោយបំផុតរបស់ក្រុមហ៊ុននេះ។ កៅអី Pursuit ថ្មី គឺជាការផ្លាស់ប្ដូរមុខមាត់ថ្មីនៃកៅអីចល័តជាប្រពៃណី ដែលបានរៀបចំឡើងដោយ Bespoke Collective ក្នុងគ្រួសារ Rolls-Royce នៅ Goodwood, West Sussex។ ពិតចំពោះស្មារតីដើមរបស់វា កៅអី Pursuit ផ្ដល់នូវផាសុកភាពភ្លាមៗទាំងនៅក្នុងទីក្រុង ឬជនបទ ដោយផ្ដល់នូវភាពងាយស្រួល និងស្ទៃលដល់ការរស់នៅយ៉ាងសំបូរបែបរបស់អតិថិជន។ ជំនួយយ៉ាងឥតខ្ចោះសម្រាប់ការបង្ហោះដ្រូន ការគូរគំនូរទេសភាព ឬត្រឹមការឈប់សម្រាកគយគន់ទេសភាព កៅអី Pursuit គឺជាសម្ភារៈទំនើបបំផុតដែលឌីហ្សាញឡើងដើម្បីផ្ដល់នូវបទពិសោធនរបស់នៅប្រកបដោយផាសុកភាពរបស់អតិថិជន Rolls-Royce ។

    ដូចគ្នានឹងរថយន្ដ Rolls-Royce ដែរ មានតែវត្ថុធាតុល្អប្រណិតដែលផលិតឡើងយ៉ាងផ្ចិតផ្ចង់ និងជំនាញបំផុតប៉ុណ្ណោះត្រូវបានពិចារណានៅពេលដែលឌីហ្សាញសម្ភារៈរបស់ Rolls-Royce។ បង្គោលមេរបស់កៅអី Pursuit ត្រូវបានផលិតឡើងពីសរសៃកាបូន និងអាលុយមីញ៉ូមរលោងភ្លឺដើម្បីទទួលបានអនុបាតភាពរឹងមាំ និងទម្ងន់ល្អបំផុត។ ជាមួយនឹងកៅអីអាចស៊ីរ៉េកម្ពស់បានទាំងស្រុងនេះ សម្ភារៈនេះត្រូវបានឌីហ្សាញឡើងដោយគិតគូរអំពីផាសុកភាពបំផុត។ ប្រសិនបើនរណាម្នាក់ធ្វើដំណើរទៅខាងក្រៅ ឬអាចនឹងចូលរួមនៅក្នុងកម្មវិធីស្ព័ររថយន្ដ នោះហៅប៉ៅនៅខាងក្រៅកៅអីស្បែកសត្វផ្ដល់នូវកន្លែងសុវត្ថិភាពសម្រាប់ដាក់សំបុត្រ។ ក្នុងករណីត្រូវការពេលវេលាបន្ថែម នោះពិលអាលុយមីញ៉ូមតូចមានម៉ាកសញ្ញា R ពីរ ត្រូវបានរក្សាទុកនៅក្នុងត្រចៀកកៅអី ធានាផ្ដល់នូវការធ្វើដំណើរប្រកបដោយសុវត្ថិភាពមកកាន់រថយន្ដរបស់អ្នកវិញ។

    កៅអីត្រូវបានផលិតឡើងពីស្បែកសត្វ Rolls-Royce ដ៏ប្រណិតបំផុត និងលម្អដោយ Spirit of Ecstasy។ អតិថិជនអាចជ្រើសរើសពណ៌ Bespoke ជាច្រើន ដើម្បីស្រប ឬផ្ទុយជាមួយនឹងផ្នែកខាងក្នុងរថយន្ដរបស់ពួកគេ។
    កងអាលុយមីញ៉ូមក្រហមព្រាលៗនៅចុងដងផ្ដល់នូវភាពងាយស្រួលក្នុងការកាន់បានជាប់ ក្នុងខណៈលាក់នូវទម្រង់បន្លាៗនៅខាងក្នុងយ៉ាងល្អ ផ្ដល់នូវសុវត្ថិភាពទាំងលើស្មៅ និងដីទន់។

    កៅអី Pursuit ស័ក្ដិសមឥតខ្ចោះនៅក្នុង Cullinan Recreation Modue ដែលឆ្លុះបញ្ចាំងអំពីលក្ខណៈងាយស្រួលនៅគ្រប់កន្លែងរបស់រថយន្ដ វិមាត្រតូចល្មមរបស់វា ហើយស្បែកសត្វដ៏ស្រស់ស្អាតក៏ធ្វើឲ្យវាស័ក្ដិសមនៅក្នុងរថយន្ដ Rolls-Royce នានាផងដែរ។ កៅអី Pursuit មានសម្រាប់លក់ដាច់ដោយឡែក ឬជាគូរតាមរយៈ Rolls-Royce Boutique និងភ្នាក់ងារលក់នៅទូទាំងពិភពលោក។ តម្លៃសម្រាប់កៅអីមួយចាប់ពី 9,367USD ដោយមិនគិតពន្ធក្នុងស្រុក។

    ព័ត៌មានបន្ថែម
    លោកអ្នកអាចស្វែងរកព្រឹត្តព័ត៌មាន និងខិតប័ណ្ណព័ត៌មានទាំងអស់របស់យើងខ្ញុំ ក៏ដូចជារូបថត និងវីដេអូច្បាស់ខ្លាំងអាចដោនឡូតបាននៅគេហទំព័រផ្សព្វផ្សាយរបស់យើងខ្ញុំ PressClub https://www.press.rolls-roycemotorcars.com/
    កំណត់សម្គាល់
    ក្រុមហ៊ុន Rolls-Royce Motor Cars គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលកាន់កាប់ទាំងស្រុងដោយ BMW Group និងជាក្រុមហ៊ុនដាច់ដោយឡែកទាំងស្រុងពីក្រុមហ៊ុន Rolls-Royce plc ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះ និងប្រព័ន្ធកង្ហារយន្ដហោះ។ អ្នកជំនាញជាង 2,000 នាក់បានបម្រើការងារនៅការិយាល័យកណ្ដាល និងរោងចក្រផលិតរបស់ Rolls-Royce Motor Cars នៅ Goodwood, West Sussex ដែលជាទីកន្លែងតែមួយគត់ក្នុងពិភពលោកដែលផលិតដោយដៃនូវរថយន្ដដ៏ប្រណិតបំផុតរបស់ក្រុមហ៊ុន។

    ទំនាក់ទំនង | ថ្នាក់តំបន់
    BussarapornCharoenkulsak+66 8166 51995 bussaraporn.c@rrmcapac.com
    Lim Shen Yee +60 12218 9015 shen.yee@rrmcapac.com
    Tess Eu +65 9178 6297 tess.eu@rrmcapac.com
    Joanna Chua +65 9017 1983 joanna.chua@rrmcapac.com
    Chloe Bui +84 38 7717442 ^ chloe@rrmcapac.com
    Hal Serudin +65 6838 9675 hal.serudin@rolls-roycemotorcars.com
    Helpdesk +65 9017 6272 * info@rrmcapac.com
    +66 830766196
    *WhatsApp
    ^Zalo

    Share This Post:
    MPO4D jitutoto mpo4d Mpoplay