ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អត់ការងារធ្វើយកដុំថ្មគប់កញ្ចក់ឡានក្រុងគេ ត្រូវសមត្ថកិច្ចក្របួចជាប់ ឪពុកម្តាយព្រមចេញថ្លៃខូចខាតធ្វើឡាន ហើយសមត្ថកិច្ចអប់រំ និងធ្វើកិច្ចសន្យាដល់ក្មេងប្រុស

    BY Khmernote Media December 3, 2020
    អត់ការងារធ្វើយកដុំថ្មគប់កញ្ចក់ឡានក្រុងគេ ត្រូវសមត្ថកិច្ចក្របួចជាប់ ឪពុកម្តាយព្រមចេញថ្លៃខូចខាតធ្វើឡាន ហើយសមត្ថកិច្ចអប់រំ និងធ្វើកិច្ចសន្យាដល់ក្មេងប្រុស

    បន្ទាយមានជ័យ៖ ក្មេងទំនើងម្នាក់ ក្នុងចំណោមបក្ខពួកគេចំនួន០៥នាក់ ដែលធ្វើសកម្មភាពគប់កញ្ចក់ឡានក្រុងរបស់ក្រុមហ៊ុន ភ្នំពេញសូរិយា បណ្តាលឲ្យបែកខូចខាត ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល និងនគរបាលក្រុងសិរីសោ​ភ័ណ ស្រាវជ្រា និងឈានដល់ការចាប់ឃាត់ខ្លួន យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។ ក្មេងទំនើងម្នាក់ឈ្មោះម៉ៅ លៀបហេង ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិសោ​ភ័ណ ខេត្តបន្ទាយមានជ័យ។

    លោកវរសេនីយ៍ឯកស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា៖ក្រោយពីទទួលបណ្តឹងរបស់ឈ្មោះ ស៊ីន ថៃវ៉ាន់ថា ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិបឹងសាឡាង ឃុំទួលគោក ក្រុងភ្នំពេញ បច្ចុប្បន្នអ្នកបើកបរឡានក្រុងរបស់ក្រុមហ៊ុន ភ្នំពេញសូរិយា ពី(ប៉ោយប៉ែត ទៅបាត់ដំបង) បានមកប្ដឹងរាយការណ៍ថា នៅយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៨នឹង១៥នាទី នៅចំណុចខាងលិចស្ដុបទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ មានករណីធ្វើអោយខូចខាតដោយចេតនា ទ្រព្យសម្បត្តិអ្នកដទៃ (គប់កញ្ចក់ឡាន)បណ្តាលឲ្យបែក ។

    លោកឧត្តមសេនីយ៍ត្រីសិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដាក់បញ្ជាដល់កម្លាំងនគរបាលជំនាញនគរបាលព្រហ្មទណ្ឌ និងកម្លាំងនគរ​បាល​អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ចុះស្រាវជ្រាវ និងដោយកន្លែងកើតហេតុមានកាម៉ារ៉ាសុវត្ថិ ភាពយើងឈានដល់ចាប់ឃាត់មុខសញ្ញាក្មេងសង្ស័យម្នាក់ដើម្បីយកមកសាក​សួរ។

    លោកអធិការនគរបាលបានបញ្ជាក់ថា៖នៅចំពោះមុខសមត្ថកិច្ចឈ្មោះម៉ៅ លៀបហេង បានសារភាពថា៖នៅវេលាម៉ោងប្រហែលជា០៧យប់ថ្ងៃទី០១ ខែធ្នូ គេបានជិះកង់ម្នាក់ឯងទៅលេងភូមិគាប សង្កាត់ទឹកថ្លា (ផ្លូវចុះទៅពន្ធនាគារ) ហើយបានជួបជាមួយគ្នីគ្នាគេចំនួន០៤នាក់ទៀត ក៏បបួលគ្នាដើរលេង មានឈ្មោះ នុន ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិគាប,២-ឈ្មោះហេង ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិអូរអំបិល,៣-ឈ្មោះញ៉ា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិអូរអំបិល, ៤-ឈ្មោះលាប ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិអូរអំបិល ។ ក្រោយមកមានឈ្មោះនុន បានផ្តើមគំនិតបបួលគ្នាទៅគប់កញ្ចក់ឡានគេ រួចហើយឈ្មោះ នុន បានរើសយកដុំថ្មឲ្យគេទៅគប់កញ្ចក់ឡានពណ៌ក្រហម ដែលធ្វើដំណើរពីលិចទៅកើតត្រូវបែកកញ្ចក់ ក្រោយគប់ហើយពួកគេនាំគ្នារត់គេចខ្លួន។

    លោកលោកវរសេនីយ៍ឯកស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានបញ្ជាក់បន្ថែមថា៖ដោយ ផ្អែកលើក្មេងនេះជាអនីតិជននិងដោយមានការសម្របសម្រួលពីឪពុកម្តាយ ព្រមចេញថ្លៃខូចខាតទៅឲ្យក្រុមហ៊ុន ភ្នំពេញសូរិយា នគរបាលជំនាញបាន អប់រំនិងធ្វើកិច្ចសន្យាដល់ក្មេងឈ្មោះម៉ៅ លៀបហេង និងប្រគល់ឲ្យឪពុកម្តាយ ធ្វើការអប់រំបន្តចំណែកបក្ខពួកគេ០៤ទៀតកម្លាំងជំនាញបន្តស្រាវជ្រាវ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: