រថយន្ត សាម៉ុយ ដឹកសំណាកកូវីដ-១៩ ចំនួន៣កេស ជួបគ្រោះថ្នាក់បណ្តាលអោយក្រឡាប់ និងស្លាប់មនុស្សម្នាក់
យោងតាមការអោយដឹងនៅលើទំព័រ Facebook ផ្លូវការរបស់ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះបានអោយដឹងថា មានគ្រោះថ្នាក់ចរាចរណ៍រមួយរវាងរថយន្តសាម៉ុយ ដឹកសាកសពជនជាតិចិនម្នាក់ ជាមួយនឹងសំណាក់កូវីដ-១៩ ចំនួន៣កេសផងដែរ បានជួបគ្រោះថ្នាក់ចរាចរណ៍ប៉ះគ្នាជាមួយនឹងម៉ូតូសណ្តោងរឺម៉កមួយគ្រឿង ម៉ាក WAVE បណ្តាលអោយអ្នកបើកម៉ូតូ បានស្លាប់បាត់បង់ជីវិត។

ឯកឧត្តម រដ្ឋមន្ត្រីបានរៀបរាប់ថា៖ “សូមគោរពរាយការណ៍ជូនជ្រាបខ្ពង់ខ្ពស់ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០វេលាម៉ោង ០៦ និង២០នាទី នៅចំណុចចន្លោះគីឡូម៉ែត្រ ១២១-១២២ ស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្តនិង ម៉ូតូ ក្នុងទិសដៅស្របគ្នា ។ ហេតុការណ៍នេះកើតឡើងដោយរថយន្តមួយគ្រឿងម៉ាក MAXUSV80(រថយន្តសង្រ្គោះបន្ទាន់AMBULANCE) ពណ៌ស ពាក់ផ្លាកលេខ រដ្ឋ១២-២០៩១១ (នៅក្នុងរថយន្តមានដឹកសពជនជាតិចិនម្នាក់និងសំណាកកូវីត១៩ ចំនួន០៣កេសដើម្បីយកទៅធ្វើតេសនិងពិនិត្យនៅភ្នំពេញ ។ សូមបញ្ជាក់ថា៖ (ចំពោះសំណាកទាំង០៣កេសនោះពុំមាន ការបែក រឺដាច់រហែកទេ) ក្រោយកើតហេតុសាកសព និងសំណាកកូវីត១៩ ត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកខេត្តដឹកបន្តទៅភ្នំពេញហើយ រីឯអ្នកបើកបររថយន្តសាមុយបង្កមិនស្គាល់អត្តសញ្ញាណ ដែលមានទិសដៅពីព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចកើតហេតុខាងរថយន្តបានបុកពីក្រោយ ម៉ូតូសណ្តោងរឺម៉កមួយគ្រឿងម៉ាកWAVE ពណ៌ខ្មៅ គ្មានផ្លាកលេខ(សណ្តោងរឺម៉កលក់ផ្កា)ក្នុងទិសដៅស្របគ្នា បើកបរដោយឈ្មោះ រាម ទូច ភេទ ប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅ ភូមិស្នាយពល ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង មុខរបរលក់ផ្កា។ហេតុការណ៍ខាងលើបណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ។ -ក្រោយកើតហេតុអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។ បច្ចុប្បន្នផ្នែកជំនាញកំពុងស្រាវ និងប្រគល់សពជូនទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ ដោយសេចក្តីគោរពពីមន្ទីរព័ត៌មានខេត្តព្រះសីហនុ”




