ព័ត៌មានជាតិ
ក្រសួងប្រកាសផ្អាកហាត់ប្រាណ លេងកីឡា និងចេញ-ចូលបរិវេណស្តាតអូឡាំពិកមួយរយៈ ដើម្បីយកទីតាំងសម្រាប់ប្រមូលសំណាកធ្វើតេស្ត
BY Khmernote Media
December 4, 2020
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ដើម្បីឆ្លើយតបតាមតម្រូវការចាំបាច់របស់ក្រសួងសុខាភិបាល ក្នុងការយកទីតាំងពហុកីឡាដ្ឋានជាតិសម្រាប់ប្រមូលសំណាកធ្វើតេស្តលើកទី២ នៃព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកការហាត់ប្រាណ ការលេងកីឡា ការហាត់ហ្វឹកហ្វឺនកីឡាគ្រប់ប្រភេទ និងការចេញ-ចូលក្នុងបរិវេណពហុកីឡាដ្ឋាន ចាប់ពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។ បុគ្គលិកអប់រំដែលមានទីតាំងបម្រើការងារក្នុងបរិវេណពហុកីឡាដ្ឋានជាតិ ត្រូវបន្តធ្វើការតាមអនឡាញ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា សរុបទាំងអស់បានចំនួន ៩,៧៩៣នាក់ ដោយក្នុងនោះមាន២៣នាក់មានវិជ្ជមានកូវីដ១៩៕
