អំណោយ Bentley Collection សម្រាប់ផ្ដល់ជូនមិត្តភក្តិ និងមនុស្សជាទីស្រឡាញ់គ្រប់វ័យ
– Bentley Collection ផ្ដល់ជូននូវអំណោយពិសេសៗជាច្រើនដើម្បីបំពេញចិត្តគ្រប់គ្នាដែលចង់បាន
– គ្រឿងលំអម៉ាក Bentley ប្រណិតៗប្រកបដោយក្បាច់ក្បូរយ៉ាងស្រស់ស្អាតសម្រាប់បុរស ស្រ្តី កុមារ និងគេហដ្ឋាន
– ដូចគ្នានេះដែរ ក៏មានអំណោយសម្រិតសម្រាំងសម្រាប់អ្នកវាយកូនហ្គោល អ្នកចូលចិត្តរថយន្ដស្ព័រ និងអ្នកនិយម Bentley ផងដែរ។
– អំណោយថ្មីដ៏គួរឲ្យរំភើបសម្រាប់អ្នកចូលចិត្តតន្រ្ដីពី Naim និង Focal សម្រាប់ Bentley និងឧបករណ៍និពន្ធដ៏ប្រណិតពី Graf von Faber-Castell សម្រាប់ Bentley។
– ដើម្បីស្វែងយល់អំពីប្រភេទអំណោយដ៏គួរឲ្យរំភើបទាំងនេះ: shop.bentleymotors.com
(ក្រុង Crewe ថ្ងៃទី 19 ខែវិច្ឆិកា ឆ្នាំ 2020)៖ ស្វែងយល់អំពីមគ្គុទ្ទេសក៍ Bentley Collection និងស្វែងរកអំណោយសម្រាប់មនុស្សជាទីស្រឡាញ់របស់អ្នកគ្រប់រូប។ ផលិតពីវត្ថុធាតុដ៏ប្រណិតផ្អែកទៅតាមចំណុចពិសេសៗនៃម៉ូតឌីហ្សាញជានិមិត្តរូបរបស់ Bentley Motors។ ចាប់ពីសម្លៀកបំពាក់ប្រណិតៗ រហូតដល់គ្រឿងលំអប្រកបដោយក្បាច់ក្បូរ និងសូម្បីតែប្រដាប់លេងសម្រាប់ក្មេងៗដែលនិយម Bentley។
ប្រភេទអំណោយរួមមានទាំងកាបូបលុយផលិតពីស្បែកសត្វយ៉ាងប្រណិត គ្រឿងក្រអូបពិសេសៗ គ្រឿងឧបករណ៍វាយកូនហ្គោល កូនតុក្កតាខ្លាឃ្មុំ និងសាកាដូស្ពាយពីក្រោយ។ ប៊ិច Barnato ថ្មីដែលជាស្នាដៃមានចំនួនកំណត់របស់ Graf von Faber-Castell កើតចេញពីរឿងរ៉ាវជានិមិត្តរូប និង Naim ថ្មីសម្រាប់ស្ពីគឃើ Bentley Mu-so និង Focal សម្រាប់កាសស្ដាប់ Bentley Radiance គឺជាអំណោយប្រកបដោយបច្ចេកវិទ្យាខ្ពស់ជាពិសេសសម្រាប់អ្នកចូលចិត្តតន្ដ្រី និងអូឌីយ៉ូ។
Graf von Faber-Castell សម្រាប់ Bentley
Bentley និង Graf von Faber-Castell បានចាប់ដៃគូនឹងគ្នាចាប់តាំងពីឆ្នាំ 2018 ដោយមានក្ដីស្រឡាញ់រួមគ្នាលើហត្ថកោសល្យគ្មានគូរប្រជែង និងម៉ូតឌីហ្សាញល្អឥតខ្ចោះ។
ដោយបានដាក់បញ្ចូលផ្តាច់មុខសម្រាប់ឆ្នាំ 2020 ប៊ិច Barnato ដែលជាស្នាដៃចំនួនមានកំណត់របស់ Graf von Faber-Castell គឺជាប៊ិចដេលមានម៉ូតរចនាស្រស់ស្អាតបំផុត។ ស្រោបដោយពណ៌បៃតងចាស់ ឧបករណ៍និពន្ធដ៏ប្រណិតនីមួយៗមានបង្ហាញហត្ថលេខា Bentley និងហត្ថលេខាដើមរបស់ Woolf Barnato នៅលើគម្របពណ៌បៃតងភ្លឺ ព្រមទាំងលំអជាមួយនឹង Bentley ‘B’ ផងដែរ។ ចំនួនប៊ិចផ្តាច់មុខនេះគឺមានកំណត់ត្រឹម 1,930 ដើមប៉ុណ្ណោះ ដើម្បីជាការផ្ដល់កិត្តិយសដល់ឆ្នាំនៃ ‘Blue Train Race’ ដែលពុះពារគ្រប់ការលំបាកក្នុងការបញ្ចប់វាដោយ Barnato ។ រឿងរ៉ាវនេះបង្កើតបាននូវផ្នែកមួយដ៏សំខាន់ក្នុងប្រវត្តិសាស្រ្ដរបស់ Bentley ក៏ដូចជារបស់ Barnato ខ្លួនឯង។
បន្ថែមលើប៊ិច Barnato ថ្មីដែលជាស្នាដៃមានកំណត់នេះ ម៉ាកសញ្ញាទាំងពីរផ្តល់ជូននូវឧបករណ៍និពន្ធសម្រិតសម្រាំងជាពិសេសគ្មានពីរជាមួយនឹងការឆ្លាក់រចនាដោយដៃក្នុងទម្រង់គ្រាប់ពេជ្រយ៉ាងប្រណិត។ ពណ៌ដ៏ទាក់ភ្នែកគឺកើតចេញពីថ្នាំលាបផ្តាច់មុខរបស់ Bentley ដែលមាន Sequin Blue, Tungsten, White Satin និង Onyx – ប៊ិចដែលស័ក្ដិសមជាមួយនឹងពណ៌របស់តុ ក្របូបយួរ ឬវ៉ាលីគ្រប់ប្រភេទ។ ម៉ូតរចនានីមួយៗរបស់ Graf von Faber-Castell សម្រាប់ Bentley ផ្តល់ជូនជម្រើសប៊ិច Fountain ប៊ិច Rollerball ឬប៊ិច Ballpoint ។
Naim និង Focal សម្រាប់ Bentley
អំណោយល្អឥតខ្ចោះសម្រាប់អ្នកស្រឡាញ់តន្ត្រី និងអ្នកសរសើរម៉ូតរចនាល្អឥតខ្ចោះ Naim ថ្មី សម្រាប់ Bentley Mu-so គឺជាប្រព័ន្ធស្ពីគឃើឥតខ្សៃសម្រាប់គេហដ្ឋានដែលផលិតឡើងសម្រាប់សមត្ថភាព មុខងារ និងលទ្ធភាពប្រើប្រាស់អូឌីយ៉ូលំដាប់នាំមុខគេ។ ស្នាដៃពិសេសបង្ហាញម៉ូតរចនាប្រណិតរបស់ Bentley។ អំបោះស្ពាន់រុំទៅជាស្ពឹគឃើអាកូស្ទិកថ្លា និងកង្ហាបន្ថយកំដៅមានម៉ូតរចនាបែប Bentley នៅគ្រប់ចំណុច និង EXP 100 GT។ ស្រោបដោយឈើ Ayous បានបន្ថែមនូវស្រទាប់លើបំផុតដ៏ល្អពិសេសគ្មានពីរ ហើយលំនាំជាបណ្តាញនៅព័ទ្ធជុំវិញកុងតាក់មូលដំឡើងបន្ថយសំឡេងគឺយកលំនាំតាមចង្កៀងមុខដ៏ប្រណិតក្នុងទម្រង់គ្រាប់ពេជ្ររបស់ Bentley។
សម្រាប់អ្នកដែលចូលចិត្តយកតន្ត្រីដែលពួកគេស្រឡាញ់តាមខ្លួន Focal សម្រាប់កាសស្ដាប់ Bentley Radiance មានម៉ូតរចនាយ៉ាងស្រស់ស្អាតររួមជាមួយនឹងបច្ចេកវិទ្យាអូឌីយ៉ូដ៏ទំនើប។ Focal ច្របាច់បញ្ចូលគ្នានូវបច្ចេកវិទ្យាអូឌីយ៉ូល្អបំផុតជាមួយនឹងម៉ូតរចនាយ៉ាងប្រណិតរបស់ Bentley ស្រដៀគ្នានឹងម៉ូតរចនាដែលមាននៅក្នុង Naim Mu-so ដែរ ដើម្បីបង្កើតបាននូវកាសស្ដាប់ Radiance ប្រកបដោយគុណភាពខ្ពស់។ គម្របត្រចៀកនៃកាសស្ដាប់ត្រូវបានបញ្ចប់ដោយស្បែកសត្វ Pittards ទន់ខ្យល់អាចចេញចូលបានដើម្បីទទួលបាននូវផាសុកភាពដែលមិនគួរឲ្យជឿនៅក្នុងអំឡុងពេលលោកអ្នកស្ដាប់តន្រ្ដី។
ផលិតផលថ្មីៗពី Naim និង Focal សម្រាប់ Bentley ទាំងនេះច្របាច់បញ្ចូលគ្នានូវបច្ចេកវិទ្យាអូឌីយ៉ូដ៏ទំនើបជាមួយនឹងម៉ូតរចនាប្រណិតគ្មានពីរដែលនឹងធ្វើឲ្យសូម្បីតែអ្នកដែលលំបាកបំផុតទទួលបាននូវក្ដីរីករាយក្នុងការទិញសម្រាប់មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់របស់ខ្លួន!

ពិតជាអ្វីដែលគាត់កំពុងស្វែងរក
សម្រាប់សុភាពបុរសវៃឆ្លាតក្នុងជីវិតរបស់អ្នក Bentley Collection ផ្ដល់នូវអំណោយដ៏មានមន្តស្នេហ៍សម្រាប់បុរសស័ក្ដិសមចំពោះគ្រប់រសជាតិ និងថវិកា។
កាបូបដៃ Bentley Billfold ត្រូវបានផលិតឡើងពីស្បែកទន់សុទ្ធ មានម៉ូតរចនាបែបក្លាសិចដែលមានថតដាក់កាត 8 និងហៅប៉ៅដាក់ប្រាក់ 2។ មានស្លាកសញ្ញាស្លាប Bentley ផលិតពីលោហធាតុនៅខាងក្រៅ និងរំលេចទៅដោយរូបសញ្ញា Bentley នៅផ្នែកខាងក្នុង វាគឺជាការបន្ថែមដ៏ឆ្លាតវៃមួយទៅក្នុងគ្រឿងលំអប្រចាំថ្ងៃរបស់បុរស។ ស្បែកសត្វទទួលបានពីដោយការទទួលខុសត្រូវពីកន្លែងកែច្នៃស្បែកអេស្ប៉ាញអាយុ 131 ឆ្នាំ ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ពី ICEC។
ឡេវ Bentley B គឺជាវិធីដ៏វៃឆ្លាតបំផុតក្នុងការបង្ហាញអំពីភាពស័ក្ដិសម។ មានរូបសញ្ញា ‘B’ ដ៏សង្ហានៅខាងមុខ និងរូបប៉ាក់ Bentley ដោយកាំរស្មីឡាស៊ែរនៅពីខាងខ្នងនៃកន្លាស់នីមួយៗ។ ផលិតពីទង់ដែង និងរ៉ូដ្យូមដ៏រឹងមាំមានលាបថ្នាំសម្រាប់ផ្ទៃលើស្រស់ស្អាត។
អំណោយដែលនឹងធ្វើឲ្យបុរសដែលចូលចិត្តម៉ូតគ្រប់វ័យទទួលបាននូវភាពរីករាយគឺជាវ៉ែនតាការពារពន្លឺថ្ងៃ Legacy Panto ។ វ៉ែនតាសម្រាប់ពីរភេទដ៏មានគុណភាពទាំងនេះត្រូវបានផលិតពីគ្រីស្ដាល់អាសេតាតស្រោបមាស ដែលបង្ហាញអំពីលក្ខណៈនៃម៉ូតរចនារបស់ Bentley នៅចំហៀង។ ផលិតដោយដៃនៅក្នុងប្រទេសអ៊ីតាលី វ៉ែនតាការពារពន្លឺថ្ងៃទាំងនេះមានឡង់ទីដែលមានគុណភាពខ្ពស់បំផុតដើម្បីធានាបាននូវភាពថ្លាល្អបំផុតទោះស្ថិតក្នុងស្ថានភាពផ្លូវបែបណាក៏ដោយ។

ល្អឥតខ្ចោះសម្រាប់លោកស្រី និងអ្នកនាងកញ្ញា
នារីពិសេសនៅក្នុងជីវិតរបស់អ្នកនឹងមានក្ដីរំភើបជាមួយនឹងប្រភេទអំណោយដែលផ្តល់ជូនពី Bentley Collection។
ខ្លិនផ្កាថ្មីបីប្រភេទពី Bentley Beyond Collection គឺជាការចាប់ផ្ដើមនូវប្រភេទអំណោយសម្រាប់ស្រីដំបូងដែលទទួលបានពីរ Bentley Frangrances: នីមួយៗគឺកើតចេញពីផ្កាកម្រៗខុសៗគ្នា។ Mellow Heliotrope គឺជាខ្លិនម្សៅដ៏ក្រអូបដែលយកឈ្មោះតាមផ្កាពណ៌ស្វាយមេឌីទែរ៉ានេដែលឈ្មោះរបស់វាមានន័យថា ‘បែរទៅរកព្រះអាទិត្យ’ – គឺផ្កាដែលមានខ្លិនស្រដៀងនឹងប្លេកឃើរិន វ៉ានីយ៍ ប៉្រាលីន និងស្តប័ររី។ Radiant Osmanthus គឺជាផ្កាស្រស់ស្អាតហៅឈ្មោះតាមផ្កាវេទមន្ដដ៏ស្រស់បំព្រងពណ៌ក្រហមភ្លឺតាមពន្លឺថ្ងៃ មានខ្លិនស្រដៀងនឹងផ្លាម្លិះ ចន្ទន៍គ្រឹស្នា អេមបឺពណ៌ស និងម៉ាសក៍។ Vibrant Hibiscus មានខ្លិនពិសេសនៃផ្កាតំបន់ត្រូពិចដែលលូតលាស់ក្នុងអាកាសធាតុសំបូរពន្លឺថ្ងៃ – ខ្លិនបើកជាមួយនឹង cassis និង mandarin ផ្កាផូនី ផ្កាកូឡាប ផ្កាហិប៊ីសខាស ផ្លាម្លិះ ចន្ទន៍គ្រឹស្នា និងផ្កាផេតជូលី។ ដបនីមួយៗសម្រាប់ខ្លិនបីគឺយកលំនាំតាមអំពូលភ្លើងមុខកញ្ចក់គ្រីស្ដាល់របស់ Continental GT ជាមួយនឹងគម្របស្បែករមាំងប៉ាក់ដោយដៃ និងរូបសញ្ញា Bentley នៅលើស្មាលោហធាតុនៃដបនីមួយៗ។
ដើម្បីរក្សាគ្រឿងលំអដ៏ប្រណិតៗរបស់នាងយ៉ាងសុវត្ថិភាព កេសគ្រឿងលំអគឺជាអំណោយដ៏ល្អ។ ប្រអប់គ្រឿងលំអផលិតពីស្បែកដ៏ប្រណិតមានលំនាំឆ្នូតគ្រាប់ពេជ្ររបស់ Bentley នៅលើផ្នែកខាងក្រៅ ហើយរូបរាងមើលទៅសាមញ្ញតែស្រស់សង្ហារ។ កេសគឺមានពីរទំហំខុសគ្នា ដែលនីមួយៗមានថត និងថាសសម្រាប់ចិញ្ចៀន ក្រវិលតម្លៃ និងថតជាច្រើនទៀតសម្រាប់រតនភណ្ឌផ្សេងទៀត។ អ្នកនិយមគ្រឿងលំអ Bentley នឹងស្រឡាញ់លំនៅដ្ឋានថ្មីនេះសម្រាប់គ្រឿងលំអដ៏ស្រស់ស្អាតរបស់ពួកគេមិនខាន។

សម្រាប់ក្មេង (ហើយក្មេងស្ថិតនៅក្នុងបេះដូង)
លិខិតផ្ញើជូនទៅប៉ូលខាងជើងនៅឆ្នាំនេះអាចមានសំណើសុំពីអ្នកបើកបរ Bentley នាពេលអនាគត។ Bentley Collection មានកម្មវិធីផ្ដល់អំណោយដ៏រំភើបសម្រាប់កុមារ ដែលរៀបចំឡើងដើម្បីលើកទឹកចិត្ត និងផ្តល់ការកំសាន្តដល់ពួកគេ។
លោក Henry “Tim” Birkin គឺប្រហែលជាអ្នកល្បីល្បាញបំផុតនៃ “Bentley Boys” ដែលរឿងរ៉ាវរបស់វានៅតែទាក់ទាញមនុស្សពេញវ័យ កុមារ និងអ្នកគាំទ្រការប្រណាំងរហូតដល់បច្បុប្បន្ននេះ។ តុក្កតាខ្លាឃ្មុំ Birkin គឺជាមានភាពឥតខ្ចោះនៅក្នុងក្រមា ‘Birkin spot’ និងអាវកាក់ Bentley របស់វា ហើយវាមានភាពទន់ភ្លន់ និងថ្នាក់ថ្នមក្នុងការលួងលោមកុមារគ្រប់វ័យ។ ខ្លាឃ្មុំដ៏ប្រណិត វាត្រូវបានផលិតឡើងដោយមានរោមពណ៌ទង់ដែង និងមានច្រមុះ និងមាត់ប៉ាក់យ៉ាងគួរឲ្យស្រឡាញ់។ Bentley ‘B’ លំអជើងរបស់វា – វាគឺជាតុក្កតាដែលមានមន្តស្នេហ៍ទាក់ទាញមនុស្សពេញវ័យ និងកុមារគ្រប់ជំនាន់។
តុក្កតារថយន្ដ 1:38 Continental GT3 Pull-back ថ្មី ទោះបីជាត្រូវបានឌីហ្សាញឡើងសម្រាប់កុមារអាយុ 3+ ក៏ដោយ វានឹងធ្វើឲ្យកុមារ និងមនុស្សពេញវ័យរំភើបដូចគ្នា។ ផលិតពីលោហៈស័ង្កសី រថយន្ដនេះមានពណ៌ខ្មៅ ពណ៌ប្រាក់ ពណ៌ក្រហម ឬពណ៌បៃតងសម្រាប់ជ្រើសរើស។ ជាមួយនឹងទ្វារបើកបានពិតៗ និងសកម្មភាពលេងដោយទាញមកក្រោយសម្រាប់ការប្រណាំង និងការកំសាន្តរបស់គ្រួសារទាំងមូលរាប់ម៉ោងបាន។
រថយន្ដ Bentley Ride-On នឹងផ្ដល់នូវភាពរីករាយរាប់ម៉ោងសម្រាប់កុមារតូចៗក្នុងអំឡុងរដូវវិស្សមកាល។ យកលំនាំតាម Bentley Continental GT រថយន្ដក្មេងលេងនេះមានដៃចង្កូតដែលអាចកាច់បានយ៉ាងពេញលេញ រួមជាមួយនឹងស៊ីផ្លេ និងតន្រ្ដីផ្សេងៗគ្នាតាមការជ្រើសរើស។ រថរយន្ដអាចត្រូវបានប្រើទាំងខាងក្នុង និងខាងក្រៅ និងមានលក្ខណៈស័ក្តិសមសម្រាប់ក្មេងអាយុ 2-6 ឆ្នាំ។ រថយន្ដមានពណ៌សម្រាប់ជ្រើសរើស គឺពណ៌ស និងពណ៌ក្រហមនាគ មើលទៅដូច Continental GT ពិតៗ។

ស័ក្តិសមសម្រាប់ពណ៌បៃតង
សូម្បីតែអ្នកវាយកូនហ្គោលដែលមានអ្វីៗគ្រប់យ៉ាងហើយក៏ដោយ ក៏នឹងរំភើបជាមួយនឹងអំណោយថ្មីៗពី Bentley Golf – ដែលបានស្រោបដោយប្រើប្រាស់វត្ថុធាតុដែលមានគុណភាព និងសមត្ថភាពខ្ពស់បំផុតក្នុងការបង្អួតមិត្តអ្នកវាយកូនហ្គោលរបស់អ្នកផងដែរ។
បានផលិតឡើងប្រកបដោយភាពជំនាញសមស្របទៅនឹងអ្នកវាយកូនហ្គោលច្រើនប្រភេទ សម្ភារៈវាយកូនហ្គោលក្រាភីតរបស់បុរសជាមួយនឹងកាបូបរទេះគឺជាកញ្ចប់ពេញលេញ។ កញ្ចប់ពេញលេញនេះមានសម្ភារៈក្រាភីតជប៉ុនផលិតដោយដៃដែលមានសមត្ថភាពគ្មានគូប្រៀប។ ដង 14 រួមមានគម្របក្បាលឈើ និងផាត់ធឺ ព្រមទាំងកាបូបរទេះដែលបានផលិតឡើងយ៉ាងពិសេស។ ដងទាមក្រាភីតកាត់បន្ថយទម្ងន់ជារួមរបស់ដង និងជួយក្នុងការវាយបានលឿន។ ស្នាប់កាន់ PU ប្រណិតដ៏ទន់បំផុតគឺត្រូវបានបំពាក់ជាមួយនឹងមេដាយលោហធាតុប្រណិតនៅក្នុងក្បាលស្នាប់។
សម្ភារៈដែលពួកគេនឹងផលិតភាគច្រើនរួមមាន: គ្រាប់កូនហ្គោល 9 ដែលវេចខ្ចប់យ៉ាងឆ្លាតវៃនៅក្នុងប្រអប់ម៉ាក Bentley ឆ័ត្រវាយកូនហ្គោលប្រកបដោយក្បាច់ក្បូរសម្រាប់អ្នកដែលមិនដែលខកខានក្នុងការមកទីលាន និងដងវាយកូនហ្គោលដ៏ប្រណិត ដែលជាសម្ភារៈត្រូវតែមាននៅក្នុងបន្ទប់ទុកសម្ភារៈ និងអគារទីលាន។

រួចរាល់សម្រាប់ផ្លូវប្រណាំង
បានផលិតឡើងផ្តាច់មុខសម្រាប់អ្នកគាំទ្រការប្រណាំងរថយន្ដស្ព័រ Bentley ផ្ដល់ជូននូវអំណោយប្រណិតជាច្រើនដែលយកលំនាំតាម និងជាការផ្ដល់កិត្តិយសដល់ Continental GT3 ជានិមិត្តរូប។
ដបទឹករថយន្ដស្ព័រគឺជាសម្ភារៈដ៏សំខាន់សម្រាប់ថ្ងៃដែលត្រូវនៅលើផ្លូវប្រណាំងជាមួយនឹងបំពង់ទឹកក្ដៅអ៊ីសូឡង់របស់វា និងគម្របមូលស្មាត។ ដបទន់ពណ៌ប្រផេះមានរូបសញ្ញារថយន្ដស្ព័រ Bentley និងមានលក្ខណៈយកលំនាំតាមរថយន្ដប្រណាំងតែម្ដង។ ដបមានបង្ហាញយ៉ាងមោទនភាពនូវ #BringTheThunder ហាសថេក និងល្អឥតខ្ចោះសម្រាប់ដាក់ភេសជ្ជៈក្តៅ ឬត្រជាក់តាមខ្លួន។
សាកាដូស្ពាយពីក្រោយប្រកបដោយម៉ូតរចនា Motorsport គឺជាសម្ភារៈល្អឥតខ្ចោះសម្រាប់ថ្ងៃប្រណាំងដ៏គូឲ្យរំភើប។ សាកាដូមានរូបសញ្ញា Bentley Motorsport នៅខាងមុខ និង #BringTheThunder ហាសថេកនៅពីក្រោម ហើយបញ្ចប់ដោយ Racing Green ជានិមិត្តរូប ជាមួយនឹងទុយោ Living Green។ ក្រណាត់មិនងាយដាច់មានបាតជ័រទន់សម្រាប់បង្កើនភាពជាប់ធន់ជាមួយនឹងថតបើកចំហបានធំ និងផ្នែកទ្រនាប់ដាច់ដោយឡែកនៅខាងក្នុងដែលឌីហ្សាញឡើងសម្រាប់ដាក់កុំព្យូទ័រយួរដៃ ឬថាបលីត។ ល្អឥតខ្ចោះសម្រាប់អ្នកនិយមរថយន្ដស្ព័រ Bentley។

Bentley Motor គឺជាម៉ាកយីហោរថយន្ដប្រណិតដែលមានការពេញនិយមបំផុតនៅក្នុងពិភពលោក។ ការិយាល័យកណ្ដាលរបស់ក្រុមហ៊ុនស្ថិតនៅក្នុងក្រុង Crewe ជាទីកន្លែងដែលប្រតិបត្តិការទាំងអស់របស់ក្រុមហ៊ុនមាននៅទីនោះ រាប់បញ្ចូលទាំង ការរៀបចំម៉ូតរចនា R&D វិស្វកម្ម Mulliner និងផលិតកម្មនៃខ្សែសង្វាក់ម៉ូដែលបីរបស់ក្រុមហ៊ុន Continental, Flying Spur និង Bentayga។ បន្សំរវាងហត្ថកោសល្យដ៏ប្រណិតដោយប្រើប្រាស់ជំនាញដែលបានផ្ទេរពីជាច្រើនជំនាន់ រួមជាមួយនឹងជំនាញវិស្វកម្ម និងបច្ចេកវិទ្យាដ៏ទំនើបគឺជាលក្ខណៈពិសេសមានតែមួយរបស់រថយន្ដប្រណិតចក្រភពអង់គ្លេសដូចជា Bentley។ វាក៏ជាគំរូនៃការផលិតប្រកបដោយគុណតម្លៃខ្ពស់របស់ចក្រភពអង់គ្លេសយ៉ាងល្អបំផុតផងដែរ។ Bentley មានបុគ្គលិកបម្រើការប្រហែល 4,000 នាក់នៅក្រុង Crewe។