ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ច្រើនណាស់លោកអើយ! ផលិតផលឱសថបំប៉នសុខភាព ដែលហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៤ទូកុងទឺន័រ ស្មើនឹង ៣៣០កេស ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តព្រះសីហនុ រកឃើញ និងដកហូត

    BY Khmernote Media December 4, 2020
    ច្រើនណាស់លោកអើយ! ផលិតផលឱសថបំប៉នសុខភាព ដែលហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៤ទូកុងទឺន័រ ស្មើនឹង ៣៣០កេស ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តព្រះសីហនុ រកឃើញ និងដកហូត

    (ខេត្តព្រះសីហនុ)៖ នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នេះ បន្ទាប់ពីទទួលបានការស្នើសុំកិច្ចសហការពីសាខាគយ និងរដ្ឋាករកម្ពុជា មន្ត្រីសាខា ក.ប.ប. ខេត្តព្រះសីហនុ សហការគ្នាត្រួតពិនិត្យ និងវាយតម្លៃគុណភាពផលិតផលឱសថបំប៉នសុខភាព មានប្រភពមកពីប្រទេសក្រៅចំនួន ៤ទូកុងតៃន័រ របស់ក្រុមហ៊ុន JIN HAE INVESTMENT CO.,LTD។

    ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានត្រួតពិនិត្យលើផលិតផលឱសថបំប៉នសុខភាពរួមមាន៖
    -OCTA-Z ចំនួន ៣០ប៉ាឡែត ស្មើនឹង ១២៦កេស
    -CHANGE ចំនួន ០២ប៉ាឡែត ស្មើនឹង ៤៨កេស
    -YA HWANG SAM ចំនួន ០៤ប៉ាឡែត ស្មើនឹង ៩៦កេស
    -GAN BO HO ចំនួន ០២ប៉ាឡែត ស្មើនឹង ៦០កេស។
    * ជាលទ្ធផលផលិតផលបំប៉នសុខភាពខាងលើ ហួសកាលបរិច្ឆេទប្រើប្រាស់ទាំងអស់។ បន្ទាប់មក សមត្ថកិច្ចចម្រុះ បានកិបសៀលើទូកុងទឺន័ររក្សាទុកនៅទីលានកំពង់ផែ និងរង់ចាំម្ចាស់ទំនិញចូលមកដោះស្រាយតាមនីតិវធីច្បាប់៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ

    Share This Post: