ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការខេត្តកណ្ដាល ធ្វើការបកស្រាយបំភ្លឺករណីបុរសម្នាក់មានសតិមិនប្រក្រតី ឈរចាំគប់ឡានអ្នកដំណើរនៅតាមផ្លូវ ត្រង់គល់ស្ពានជិតស្ដុបព្រែកហូរ

    BY Khmernote Media December 5, 2020
    ស្នងការខេត្តកណ្ដាល ធ្វើការបកស្រាយបំភ្លឺករណីបុរសម្នាក់មានសតិមិនប្រក្រតី ឈរចាំគប់ឡានអ្នកដំណើរនៅតាមផ្លូវ ត្រង់គល់ស្ពានជិតស្ដុបព្រែកហូរ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ឲ្យដឹងថា៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបកស្រាយបំភ្លឺជូនគណនីហ្វេសបុកឈ្មោះ ម៉ាក់ ម៉េងហ័ង ដែលបានផ្សព្វផ្សាយនៅលើគណនីហ្វេសបុករបស់ខ្លួន កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ មានខ្លឹមសារថា “បងប្អូនជិះម៉ូតូឡានយប់ៗគួរប្រុងប្រយ័ត្នម្នាក់នេះឈរចាំគប់ដំថ្មម៉ងនៅគល់ស្ពានជិតស្ដុបព្រែកហូរនៅគល់ស្ពានផ្លូវ50ម គប់ផ្ទះខ្ញុំចង់រាល់យប់នឹងតែអត់ដឹងថាធ្វើម៉េចជួយយោបល់ម្នាក់1ផង” ។

    ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកអធិការនគរបាលក្រុងតាខ្មៅ ស្រាវជ្រាវករណីខាងលើបន្ទាន់ បន្ទាប់មកលោកអធិការបានចាត់ឱ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរ ចុះទៅទីតាំងដែលបានរាយការណ៍ធ្វើការស្រាវជ្រាវ ។

    នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរ បានបញ្ជាក់ឱ្យដឹងថា យុវជនដែលកាន់ដុំថ្មក្នុងវីដេអូនោះមានឈ្មោះ ថេន ចាន់ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល (ជាជនមានសតិមិនប្រក្រតី)។ បន្ទាប់មកកម្លាំងប៉ុស្តិ៍បានជួបជាមួយក្រុមគ្រួសាររបស់យុវជនខាងលើ ដោយបានណែនាំឱ្យក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យ និងត្រូវយកចិត្តទុកដាក់លើសកម្មភាពរបស់យុវជនខាងលើ ចៀសវាងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។ អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ ៕

    Share This Post: