បុគ្គលិក Pedro ម្នាក់ដែលវិជ្ជមានកូវីដ១៩ បានបង្ហោះវីដេអូរៀបរាប់ពីអាការៈកើតមាន ក្រោយបានឆ្លងជំងឺនេះ (មានវីដេអូ)
នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន១០នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយថ្មីចំនួន០១នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ គឺមាន០៦នាក់ជាបុគ្គលិកហាង Pedro (ក្រសួងបានបញ្ជាក់កាលពីម្សិលមិញ) ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និង០៤នាក់ជាអ្នកដំណើរចូលមកកម្ពុជា មិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានោះទេ។

កាលពីម្សិលមិញនេះ មន្ត្រីសុខាភិបាល បានចេញទៅយកអ្នកជំងឺកូវីដ១៩ទាំងអស់មកធ្វើការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ កន្លងទៅថ្មីៗនេះ ស្ត្រីម្នាក់ជាបុគ្គលិកហាង Pedro ក្នុងចំណោមបុគ្គលិក០៧នាក់ ដែលជាអ្នកជំងឺកូវីដ១៩ បានបង្ហោះវីដេអូរៀបរាប់អំពីស្ថានភាពសុខភាព និងអាការៈកើតមាន ក្រោយឆ្លងជំងឺកូវីដ១៩នេះ។ ចង់ដឹងថា គាត់និយាយអ្វីខ្លះ? ទស្សនាវីដេអូខាងក្រោម៖
