ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងល្អ! បុគ្គលិកចំនួន៣២នាក់នៅហាងប៊ឺហ្គឺ Carl’s Jr សាខាទួលទំពូង លទ្ធផលតេស្តអវិជ្ជមានទាំងអស់

    BY Khmernote Media December 6, 2020
    ដំណឹងល្អ! បុគ្គលិកចំនួន៣២នាក់នៅហាងប៊ឺហ្គឺ Carl’s Jr សាខាទួលទំពូង លទ្ធផលតេស្តអវិជ្ជមានទាំងអស់

    នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០១នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយថ្មីចំនួន០១នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ ជាបុរសជនជាតិខ្មែរ ឈ្មោះ សាយ សៅសាង អាយុ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Carl’s Jr Burger ទួលទំពួង ធ្លាប់រស់នៅជាមួយអ្នកជំងឺឈ្មោះ ញិល សុខកូឡា ភេទប្រុស អាយុ២២ឆ្នាំ មុនថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ធ្វើការនៅ Pedro ផ្លូវព្រះសីហនុ ដែលបានរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

    មុននេះបន្តិច គណនីហ្វេសប៊ុកផ្លូវការហាងប៊ឺហ្គឺ Carl’s Jr បានឲ្យដឹងថា “ដំណឹងល្អ!!! លទ្ធផលតេស្តវីរុសកូវីដ-១៩ នៃសំណាកបុគ្គលិកដែលពាក់ព័ន្ធសរុបចំនួន ៣២ នាក់ នៅ Carl’s Jr សាខាទួលទំពូង កាលពីម្សិលមិញ ត្រូវបានរកឃេីញថាអវិជ្ជមានទាំងអស់។ បុគ្គលិកយេីងខ្ញុំមានសុខភាពល្អរឹងមាំ ព្រមទាំងហាងយេីងខ្ញុំទទួលបានការសម្អាតមេរោគបានស្អាត និងរៀបរយ។ ទោះជាយ៉ាងណាក៏ដោយ បុគ្គលិកដែលពាក់ព័ន្ធខាងលេីនៅតែតម្រូវអោយធ្វេីចត្តាឡីស័ក អោយបានគ្រប់ ១៤ ថ្ងៃ។ យេីងខ្ញុំបាន និងកំពុងរៀបចំក្រុមការងារបណ្ដោះអាសន្នថ្មី ដេីម្បីបេីកដំណេីរការបម្រេីសេវាកម្មជូនអតិថិជន ទៅតាមការណែនាំនាពេលឆាប់ៗខាងមុខនេះ។ សូមថែរក្សាសុវត្ថិភាព និងសុខភាពទាំងអស់គ្នា!”៕

    បុគ្គលិកហាងប៊ឺហ្គឺ 𝐂𝐚𝐫𝐥’𝐬 𝐉𝐫 ដែលវិជ្ជមានកូវីដ១៩

    Share This Post: