ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចង្រៃណាស់! សុំលុយម្តាយ១ម៉ឺនរៀលមិនបានខឹងវាយបំផ្លាញរបស់ក្នុងផ្ទះខ្ទេចអស់

    BY Khmernote Media December 7, 2020
    ចង្រៃណាស់! សុំលុយម្តាយ១ម៉ឺនរៀលមិនបានខឹងវាយបំផ្លាញរបស់ក្នុងផ្ទះខ្ទេចអស់

    ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយសុំលុយម្តាយ១ម៉ឺនរៀលមិនបានខឹងវាយបំផ្លាញរបស់ក្នុងផ្ទះអស់ជាច្រើន។ ករណីនេះកើតហេតុនៅ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១១.១០នាទី ស្ថិតនៅចំណុច ភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ ព្រឿង លន់ ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ (ត្រូវជាម្ដាយបង្កេីត)។

    ចំណែកឯជនសង្ស័យមានឈ្មោះ វឿន សុវណ្ណ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាកូនបង្កេីត)។ វត្ថុតាងចាប់យកមានដំបងឬស្សីចំនួន០១មានប្រវែង១ម៉ែត្រ។ យោងតាមការរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១១និង១០នាទី ជនសង្ស័យបានមកពីដើរលេងវិញឃើញម្ដាយក៏បានសុំលុយចំនួន១០០០០៛ (មួយម៉ឺនរៀល) ដើម្បីទៅទិញបារីជក់តែជនរងគ្រោះត្រូវជាម្ដាយឆ្លើយថាអញមិនឲ្យមួយថ្ងៃៗគិតតែសុំលុយមិនគិតរកស៊ីទេ។ ហេីយពេលនោះជនសង្ស័យបានខឹងម្តាយសុំលុយមិនបានក៏បានយកដំបងឫស្សីវាយបង្អួចកញ្ចក់បែកអស់មួយចំហៀង វាយឆ្នាំងដាំបាយអស់ចំនួនមួយ និងវាយធុងទឹកបែកអស់ចំនួនមួយទៀត។

    បន្ទាប់ពីទទួលព័ត៌មាននេះភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំបានចុះដល់កន្លែងកើតហេតុហើយបាននាំខ្លួនជនសង្ស័យមកប៉ុស្តិដេីម្បីធ្វេីការសាកសួរ។ កន្លងមកជនសង្ស័យធ្លាប់ត្រូវបានក្រុមគ្រួសារយកទៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀនម្តងរួចមកហេីយ។ និងធ្លាប់ធ្វើការអប់រំនៅប៉ុស្តិ៍រដ្ឋបាលញឹកញាប់។ បច្ចុប្បន្នជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

    ប្រភព៖ មហារគ្រួសារស្អាត

    Share This Post: