គម្រោងដ៏ពិសេសគ្មានពីរបានចាប់កំណើតហើយ: Ducati Diavel 1260 Lamborghini ដែលជំរុញទឹកចិត្តដោយ Sián FKP 37
Sant’Agata Bolognese, ថ្ងៃទី 25 ខែវិច្ឆិកា ឆ្នាំ 2020៖ Automobili Lamborghini និង Ducati ប្រកាស អំពី Ducati Diavel 1260 Lamborghini: កើតចេញពីកិច្ចសហការរវាងម៉ាកសញ្ញាប្រកបដោយកិត្យានុភាពពីរ ម៉ូតូនេះត្រូវបានផលិតឡើងក្នុងចំនួនមានកំណត់ត្រឹម 630 គ្រឿងប៉ុណ្ណោះ សម្រាប់អបអរសាទរនូវកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ និងបានទាក់ទាញទាំងអ្នកបើកបរម៉ូតូ និងអ្នកនិយមមកពីទូទាំងពិភពលោក។

Ducati និង Lamborghini ទាំងពីរនេះគឺតំណាងឲ្យភាពឥតខ្ចោះរបស់អ៊ីតាលីដែលមានគុណតម្លៃរួមគ្នាដូចជា លក្ខណៈស្ព័រ ម៉ូតឌីហ្សាញដោយការផ្ចិតផ្ចង់ និងភាពល្អិតល្អន់ដ៏ប្រណិត។ ចេញពីចំណុចរួមនេះ កម្លាំងចិត្តរបស់អ្នកឌីហ្សាញ Ducati សម្រាប់គម្រោងពិសេសនេះទទួលបានពីម៉ូដែលមួយក្នុងចំណោមម៉ូដែលដ៏មានមន្ដស្នេហ៍បំផុតរបស់ក្រុមហ៊ុន Sant’Agata Bolognese គឺ: Lamborghini Sián FKP 37។

ផ្អែកទៅតាម Diavel 1260 S ទស្សនាទាននៃ Diavel Lamborghini បានផ្ទេរនូវទស្សនាទានស្នូលរបស់ Sián FKP 37 ទៅក្នុងពិភពម៉ូតូ ដោយមានការឌីហ្សាញឡើងវិញនូវធាតុផ្សំដែលភាគច្រើនគឺជាលក្ខណៈពិសេសរបស់ Diavel។ កង់ទម្ងន់ស្រាលថ្មីបង្ហាញយ៉ាងច្បាស់អំពីកង់របស់រថយន្ដ ក៏ដូចជាបំពង់អ៊ែរ និងគម្រងធុងទឹកផលិតពីសរសៃកាបូនដែលបង្ហាញអំពីធាតុអណ្ដែតខ្លាំងបំផុតនៅលើគ្រោងមេរបស់ម៉ូតូ។ ទីបំផុត ពណ៌ក្រហម Ducati ធម្មតាគឺយោងដោយពណ៌ថ្គាមហ្វ្រាំង Brembo ។

លក្ខណៈលម្អិតនីមួយៗរបស់ម៉ូតូ ដែលបានឌីហ្សាញឡើងវិញដោយ Centro Stile Ducati សម្រាប់គម្រោងនេះ ត្រូវបានផលិតឡើងពីសារធាតុស្រាល និងមានតម្លៃដូចជា សរសៃកាបូន ដែលយកលំនាំតាមរថយន្ដផងដែរ។ ក្រៅពីគម្របធុងទឹក និងបំពង់អ៊ែរ គម្របសំបុកស៊ីម៉ាំង កាងកន្ទុយត្រី គម្របធុងសាំង គម្របកៅអី ក្បាំងភក់ខាងមុខ និងខាងក្រោយ គម្រងតាប្លូកុងទ័រ និងស៊ុមភ្លើងមុខក៏ផលិតពីកាបូនផងដែរ។

Mitja Borkert ប្រធានផ្នែកឌីហ្សាញម៉ូតរបស់ Automobili Lamborghini មានប្រសាសន៍ថា “ យើងខ្ញុំជឿជាក់ថាម៉ូតឌីហ្សាញរបស់យើងខ្ញុំគឺរឹងមាំ និងជាម៉ូតឌីហ្សាញមួយក្នុងចំណោមម៉ូតឌីហ្សាញដែលល្បីបំផុតនៅក្នុងវិស័យរថយន្ដ។ ” “លក្ខណៈស្រមោលពិសេស ច្បាស់ ប៉ុន្តែប្លែកខ្លាំង បង្ហាញអំពីមូលដ្ឋាននៃភាសាផ្នែកឌីហ្សាញម៉ូតរបស់យើងខ្ញុំ។ វិធីសាស្ត្រឌីហ្សាញរបស់យើងខ្ញុំអាចឲ្យយើងខ្ញុំផ្ទេរ DNA របស់យើងខ្ញុំទៅផលិតផលផ្សេងទៀត: លទ្ធផលនេះសម្រេចបានតាមរយៈការងារជាក្រុមដ៏រឹងមាំ ដែលចែករំលែកស្ទៃលរបស់យើងខ្ញុំ និងអត្ថប្រយោជន៍ពីការបញ្ចូលគ្នានូវម៉ាកសញ្ញាពីរ ដែលផ្អែកលើគុណតម្លៃតែមួយ និងការប្តេជ្ញាចិត្តឆ្ពោះទៅមុខ។’

Andrea Ferraresi នាយក Ducati Centro Stile មានប្រសាសន៍ថា “Ducati Diavel ដែលយកគំរូតាម Lamborghini Sián គឺអបអរសាទរគុណតម្លៃរួមរបស់យើងខ្ញុំ: ពួកយើងគឺអ៊ីតាលីទាំងពីរ យើងគឺមានលក្ខណៈស្ព័រពីកំណើត ហើយម៉ូតឌីហ្សាញរបស់យើងជានិច្ចកាលបង្ហាញនូវភាពពិសេសនៃការបង្កើតរបស់យើង។” “Diavel 1260 Lamborghini ត្រូវបានបង្កើតឡើងដោយប្រើប្រាស់ភាសាឌីហ្សាញតែមួយដែលធ្វើឲ្យ Sián FKP 37 មានភាពពិសេស។”

ប្លង់របស់ Diavel 1260 Lamborghini គឺជាលទ្ធផលទទួលបានពីការសហការរវាង Centro Stile Ducati និង Centro Stile Lamborghini។ ថ្នាំលាបដែលប្រើសម្រាប់ម៉ូតូនេះគឺដូចគ្នាទៅនឹងថ្នាំដែលប្រើសម្រាប់ Siàn FKP 37 ដោយតួរថយន្ត្តមានពណ៌ Gea Green ក្នុងខណៈដែលស៊ុម បាត និងរឹមត្រូវបានលំអទៅដោយពណ៌ Electrum Gold។ ធាតុឌីហ្សាញឆកោណដ៏សំខាន់របស់ Lamborghini និងក្បាច់ ‘Y’ ត្រូវបានមើលឃើញយ៉ាងច្បាប់: Diavel ដ៏ពិសេសនេះគឺយកលំនាំតាមបង់ម៉ូដែលចាស់ត្រង់ទ្រង់ទ្រាយបំពង់ស៊ីម៉ាំង និងម៉ូដែលចុងក្រោយគេត្រង់ទ្រង់ទ្រាយសោភណ្ឌភាពកៅអី។

ប្លង់របស់ Diavel នេះក៏មានលក្ខណៈស្ព័រ ‘63’ ផងដែរ: លេខដ៏សំខាន់សម្រាប់ក្រុមហ៊ុន Sant’Agata Bolognese ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ 1963 ហើយលេខដែលគុណនឹងដប់បានចំនួនរថយន្ដ 630 គ្រឿង ដែលផលិតដោយ Ducati។
រថយន្ដ Diavel 1260 Lamborghini 630 គ្រឿងនឹងត្រូវបានដាក់លក់នៅ Ducati ចាប់ពីចុងខែធ្នូ ឆ្នាំ 2020 តទៅ។
រូបភាព និងវីដេអូ: media.lamborghini.com
ព័ត៌មានអំពី Automobili Lamborghini: www.lamborghini.com





