ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន MG កំពុងបន្តការរីកចម្រើន ខណៈពេលដែលពួកគេកំពុងមានកំណែទម្រង់ហេដ្ឋារចនាសម្ព័ន្ធថ្មី

    BY Liny Chan December 7, 2020
    ក្រុមហ៊ុន MG កំពុងបន្តការរីកចម្រើន ខណៈពេលដែលពួកគេកំពុងមានកំណែទម្រង់ហេដ្ឋារចនាសម្ព័ន្ធថ្មី

    ក្រុមហ៊ុនរថយន្ត MG Cambodia បន្តពង្រឹងជំហររបស់ខ្លួនដែលជាម៉ាករថយន្តកំពុងមានភាពរីកចម្រើនយ៉ាងឆាប់រហ័សនៅប្រទេសកម្ពុជាបន្ទាប់ពីយីហោនេះបានបើកដំណើរការមក។ លើសពីនេះទៀត ក្រុមហ៊ុនMGកំពុងផ្តល់នូវរថយន្តដែលជាយីហោរបស់ប្រទេសអង់គ្លេសដែលមានភាពទំនើបនិងទាន់សម័យក្នុងតម្លៃសមរម្យ និងគាំទ្រដល់អតិថិជនតាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធផ្នែកសេវាកម្មអោយកាន់តែឈានមុខបន្ថែមទៀត។ ការឆ្លើយតបជាវិជ្ជមាននៅលើទីផ្សារបានធ្វើអោយពួកគេពង្រឹង និងប្តេជ្ញាចិត្តរបស់ពួកគេដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការប្រាស្រ័យទាក់ទង និង ការផ្តល់ជូនដ៏អស្ចារ្យ ព្រមជាមួយការបង្កើតមជ្ឈមណ្ឌលផ្នែកសេវាកម្មថ្មីនៅខេត្តសៀមរាប។

    ក្នុងឆ្នាំ២០២០ ក្រុមហ៊ុន MG Cambodia ពិតជាមានការលូតលាស់ជាងកាលពីឆ្នាំ2019គួរអោយកត់សម្គាល់នៃចំនួនលក់ចេញនៃរថយន្ត MG ជាមួយនឹងចំនួនលក់ចេញសរុបប្រមាណជាង ៦០០គ្រឿង(បើប្រៀបជាមួយកាលពីឆ្នាំ២០១៩ ចំនួនលក់ចេញប្រមាណជាង ៣៦០គ្រឿង) នៃចំនួនលក់ចេញក្នុងឆ្នាំ២០២០នេះ។ ដោយការរីកចម្រើននេះ គឺលើទីផ្សារនៃរថយន្តប្រភេទ SUV, MG ផ្តល់ជូននូវរថយន្តដែលមានភាពធំទូលាយ និងមុខងារប្រើប្រាស់ទំនើបទាន់សម័យលើរថយន្តដូចជា រថយន្ត MG RX5 ប្រភេទ SUV, MG HS, MG RX8 ប្រភេទ SUV ប្រណីត ៨កៅអី, រថយន្តស៊េរីថ្មី MG ZS ដែលជាប្រភេទ crossover និងរថយន្តបែបស្ព័រប្រភេទ sedan គឺរថយន្ត MG6 ដែលម៉ូឌែលទាំងអស់នេះជាម៉ូឌែលដែលលក់ដាច់ និងកំពុងមានការពេញនិយមខ្លាំងក្នុងប្រទេសកម្ពុជា។

    នៅពេលចំនួនទិន្នន័យរបស់រថយន្ត MG កំពុងមានការកើនឡើងក្នុងខែវិច្ឆិកានេះ ជាមួយនឹងការលក់ចេញបន្ថែមប្រមាណជាង ៥០គ្រឿង និងជាង ១០០គ្រឿងសម្រាប់ការកក់ទិញនូវគ្រប់ម៉ូឌែលទាំងអស់សម្រាប់ខែបន្តបន្ទាប់ទៀត, ក្រុមហ៊ុន MG ពិតជាមានក្តីសោមនស្សរីករាយណាស់ក្នុងការដែលអាចផ្តល់ជូននូវរថយន្តដ៏ប្រណីតចូលមកលើទីផ្សារនេះបាន។ វាពិតជាខែដ៏អស្ចារ្យដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់សម្រាប់រថយន្តយីហោ MG នៅក្នុងប្រទេសកម្ពុជា ហើយពួកគេក៏បានទន្ទឹងរង់ចាំឱកាសល្អក្នុងការតាំងពិព៍រណរថយន្តអោយកាន់តែច្រើនដើម្បីបម្រើជូនដល់អតិថិជនរបស់ពួកគេអោយកាន់តែមានភាពស្និតស្នាល ដោយមានការតាំងបង្ហាញរថយន្តជាច្រើននៅក្នុងរាជធានីភ្នំពេញដូចជាផ្សារទំនើបម៉ាក្រូ និងផ្សារទំនើបអ៊ីអនដើម្បីបង្កើនការលក់របស់ពួកគេផងដែរ។

    កំណើននៃការលក់រថយន្តបានកើនឡើងនៅឆ្នាំ២០២០ វាបន្តកើនឡើងដោយសារការលក់រថយន្តម៉ូដែលថ្មីៗស៊េរីទំនើបសម្រាប់រថយន្តដឹកអ្នកដំណើរ។ ទោះជាយ៉ាងណាក៏ដោយ នេះក៏បង្ហាញពីតម្រូវការកើនឡើងសម្រាប់គ្រួសារកម្ពុជាផងដែរក្នុងការជ្រើសរើសរថយន្តផ្ទាល់ខ្លួន។ លើសពីនេះទៀតក្រុមហ៊ុនរថយន្ត MG គ្រោងនឹងសម្ពោធរថយន្តស៊េរីថ្មីប្រភេទ Crossover គឺរថយន្ត MG ZS របស់ពួកគេក្នុងពេលឆាប់ៗនេះដោយបង្កើនការផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនជូនដល់អតិថិជនរបស់ពួកគេ។

    ក្រុមហ៊ុនរថយន្ត MG បានគិតពីការធានាលើគុណភាព និងបទពិសោធន៍នៃភាពជាម្ចាស់រថយន្តរបស់អតិថិជនដោយផ្តោតលើសុវត្ថិភាពនិងតម្លៃ។ MG Cambodia ប្តេជ្ញាចូលរួមចំណែកក្នុងការរីកចម្រើននៃឧស្សាហកម្មរថយន្តក្នុងស្រុក ហើយនឹងបន្តសម្របខ្លួនរួមជាមួយការច្នៃប្រឌិតថ្មីៗសម្រាប់ខ្លួនដើម្បីបន្តអោយកាន់តែខ្លាំងខ្លាំនៅឆ្នាំ២០២១ ខាងមុខនេះ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay