ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគារកាណាឌីយ៉ា ត្រូវបិទរហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ហើយបុគ្គលិកទាំងអស់នឹងត្រូវធ្វើតេស្តជាលើកទី២ និងលើកទី៣ម្ដងទៀត

    BY Khmernote Media December 7, 2020
    អគារកាណាឌីយ៉ា ត្រូវបិទរហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ហើយបុគ្គលិកទាំងអស់នឹងត្រូវធ្វើតេស្តជាលើកទី២ និងលើកទី៣ម្ដងទៀត

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា៖ ក្រសួងសុខាភិបាល នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសបិទអគារកាណាឌីយ៉ាទាំងមូលបន្តទៀត រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៣-១៧ ខែធ្នូ ឆ្នាំ២០២០ ហើយបុគ្គលិកទាំងអស់នឹងត្រូវធ្វើតេស្តលើកទី២ នៅថ្ងៃទី១៣ ខែធ្នូ និងលើកទី៣នៅថ្ងៃទី១៧ ខែធ្នូ។

    ការប្រកាសបិទខាងលើ បានធ្វើឡើងក្រោយពីថាបុគ្គលិកនៅធនាគារចិនម្នាក់មានវិជ្ជមានកូវីដ-១៩ ហើយបានប្រើប្រាស់ជណ្តើរយន្តរួមគ្នានៅអគារកាណាឌីយ៉ា។ គួររម្លឹកផងដែរថា កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នេះ បានឲ្យដឹងថា យោងតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រសួងសម្រេចឲ្យបិទអគារកាណាឌីយ៉ា ដែលមានទីតាំងជិតផ្លូវភ្លោះវត្តភ្នំ នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មួយរយៈពេលក្រោយពីរកឃើញបុរសម្នាក់ជនជាតិខ្មែរ ជាបុគ្គលិកធនាគារចិន មានផ្ទុកមេរោគកូវីដ១៩ ៕

    Share This Post: