ចង់ដឹងទេថាបន្ទាប់ពីឡើង iOS 11.3 beta 3 ដែលក្រុមហ៊ុន Apple តម្រូវឲ្យ Update រួចហើយ មានអ្វីប្លែកខ្លះ? (មានវីដេអូ)
- February 21, 2018
សម្រាប់ iOS 11.3 គឺកាន់តែខិតជិតដល់កាលបរិច្ឆេតដាក់ឲ្យប្រើប្រាស់មែនទែនហើយ ឯពេលបច្ចុប្បន្ននេះ ជំនាន់សាកល្បងទី3 ត្រូវបានចេញឲ្យប្រើប្រាស់ពី Developer ដូចគ្នា។ ទាក់ទងទៅនឹង iOS 11.3 beta 3 នេះដែរ យើងសង្កេតឃើញការអភិវឌ្ឍ ក៏ដូចជាការផ្លាស់ប្ដូរមួយចំនួនផងដែរ។

សម្រាប់ការផ្លាស់ប្ដូរដ៏ធំ និងគួរឲ្យកត់សម្គាល់ជាងគេរបស់ iOS ជំនាន់ថ្មីនេះ គឺវាអាចប្រើប្រាស់បានជាមួយនឹង iPod Touch ចំណែកឯ AirPlay 2 ត្រូវបានលុបបំបាត់។ ចំពោះការលុបបំបាត់មុខងារ AirPlay 2 នេះ បានធ្វើឲ្យអតិថិជនជាច្រើនខកចិត្តជាខ្លាំង ព្រោះកម្មវិធីនេះពិតជាមានប្រយោជន៍ និងមិនគួរលុបបំបាត់ឡើយ។ ក្រៅពីនេះ យើងសង្កេតឃើញការផ្លាស់ប្ដូរមួយចំនួនទៀត ដូចជារាល់ភាពអសកម្មទាំងឡាយត្រូវបានជួសជុល ឯការដំណើរការក៏ល្អជាងមុនដែរ។
គួរបញ្ជាក់ផងដែរថា សម្រាប់ iOS 11.3 នៅតែបន្តនាំយកមកជាមួយនូវផ្ទៃបង្ហាញរូបភាពថ្មីសម្រាប់កម្មវិធី Messages in iCloud, Health Records, Medical networks និង Animoji ថ្មីៗជាច្រើនផងដែរ។ កុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោម៖
Fu
ខ្មែរណូត
ប្រភព៖ idownloadblog
- Share This Post:








