ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្តៅៗ! ក្រសួងអប់រំ ពន្យារពេលប្រឡងបាក់ឌុបទៅពាក់កណ្តាលខែមករា ឆ្នាំក្រោយវិញ

    BY Khmernote Media December 7, 2020
    ក្តៅៗ! ក្រសួងអប់រំ ពន្យារពេលប្រឡងបាក់ឌុបទៅពាក់កណ្តាលខែមករា ឆ្នាំក្រោយវិញ

    ភ្នំពេញ៖ នារសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្រកាសពន្យារលើកពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទៅពាក់កណ្តាលខែមករា ឆ្នាំ២០២១វិញ។

    យោងតាមលិខិតរបស់ក្រសួងអប់រំបានឲ្យដឹងថា ដោយសារតែស្ថានភាពមិទទាន់ច្បាស់លាស់នៃផលប៉ះពាល់ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចពន្យារពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៩-២០២០ ដែលគ្រោងរៀបចំនៅថ្ងៃទី២១ និងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ទៅពាក់កណ្តាលខែមករា​ ឆ្នាំ២០២១វិញ។ ដូច្នេះសូមបេក្ខជនដែលត្រូវប្រឡងទាំងអស់ជ្រាបជាដំណឹង៕

     

    Share This Post: