ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល អំពាវនាវដល់អ្នកចូលផ្សារអ៉ីអន១ ជាពិសេសចូលហាងអាហារហ្វុយជី (Fuji) ជាន់ទី២ ចន្លោះម៉ោង ១៧៖៤០នាទី ដល់ម៉ោង ១៩៖៣០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ទៅធ្វើតេស្តរកកូវីដ១៩ ដោយសារលោក ឆែម សាវុធ និងភរិយា បានទៅហាងនោះ

    BY Khmernote Media December 7, 2020
    ក្រសួងសុខាភិបាល អំពាវនាវដល់អ្នកចូលផ្សារអ៉ីអន១ ជាពិសេសចូលហាងអាហារហ្វុយជី (Fuji) ជាន់ទី២ ចន្លោះម៉ោង ១៧៖៤០នាទី ដល់ម៉ោង ១៩៖៣០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ទៅធ្វើតេស្តរកកូវីដ១៩ ដោយសារលោក ឆែម សាវុធ និងភរិយា បានទៅហាងនោះ

    ភ្នំពេញ៖ នារសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលផ្សារទំនើបអ៉ីអន១ នៅរង្វង់ម៉ោង ១៧ និង៤០នាទីល្ងាច ដល់ម៉ោង ១៩ និង៣០នាទីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ឲ្យទៅធ្វើតេស្តរកមេរោគកូវីដ១៩ ដោយសារតែនៅចន្លោះពេលនោះមានអ្នកជំងឺកូវីដ១៩ បានចូលទៅហូបអាហារនៅទីនោះ។

    លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានឲ្យដឹងថា “ខ្ញុំសូមអំពាវនាវដល់អតិថិជនទាំងអស់ ដែលបានទៅចូលផ្សារអ៉ីអន១ ក្នុងរង្វង់ម៉ោង១៧៖៣០នាទីល្ងាច នៃថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ជាពិសេសអ្នកដែលបានចូលពិសារអាហារនៅហាងបាយហ្វុយជី (Fuji) ជាន់ទី២ នៅរង្វង់ម៉ោង ១៧៖៤០នាទី រហូតដល់ម៉ោង១៩៖៣០នាទី នៅថ្ងៃដដែលនេះ អញ្ជើញមកធ្វើតេស្តយកវត្ថុសំណាកនៅវិទ្យាស្ថានជាតិសុខភាពសាធាណរ: រាល់ម៉ោងធ្វើការចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះតទៅ ដោយសារលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ និងភរិយា ព្រមទាំងអង្គរក្សបានទៅហាងនោះ! សូមបងប្អូនធ្វើចត្តាឡីស័កឲ្យបានគ្រប់ចំនួន ១៤ថ្ងៃឲ្យបានត្រឹមត្រូវជាទីបំផុត!”។

    Share This Post: