ព័ត៌មានជាតិ
គ្រប់គ្នាកំពុងតែព្រួយបារម្ភរឿងកូវីដ បែរជានាំគ្នាមកប្រមូលផ្តុំអង្គុុយផឹកស៊ីធ្វើព្រងើយ មិនស្តាប់តាមការណែនាំរបស់ក្រសួងសោះ
BY Khmernote Media
December 8, 2020
យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង ១១:១០នាទីយប់ ទទួលបានសារពីប្រជាពលរដ្ឋភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានទាក់ទងទៅប៉ុស្តិ៍ភ្លាមដេីម្បីចុះដល់ទីតាំងជួបជុំផឹកសុីបង្កសម្លេងរំខានភ្លាម ដេីម្បីធ្វេីការណែនាំអប់រំ និងបញ្ឈប់សកម្មភាពរំខាននេះភ្លាមៗផងដែរ ។ សូមគោរពសិទ្ធអ្នកខាង ជាពិសេសគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩។

សូមបងប្អូនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដោយពាក់ម៉ាសឲ្យបានត្រឹមត្រូវ រក្សាគំលាត និងលាងដៃឲ្យបានញឹកញាប់ ដើម្បីការពារការរីករាលដាលនៃវីរុសកូវីដ១៩៕
