ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកឧកញ៉ា ចេន ហ្ស៉ី បរិច្ចាគ ៣លានដុល្លារ ជូនសម្តេចតេជោ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាជនដោយឥតគិតថ្លៃ

    BY Khmernote Media December 8, 2020
    អ្នកឧកញ៉ា ចេន ហ្ស៉ី បរិច្ចាគ ៣លានដុល្លារ ជូនសម្តេចតេជោ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាជនដោយឥតគិតថ្លៃ

    កាលពីយប់ម្សិលមិញនេះ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ ក្នុងនោះផងដែរ មានសប្បុរសជនជាច្រើនបានចូលរួមបរិច្ចាគថវិកា អ្នកឧកញ៉ា ចេន ហ្ស៉ី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប ក៏បានប្រកាសបរិច្ចាគថវិកា ៣លានដុល្លារជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចំនួន១លានដូសផងដែរ។

    សម្តេចតេជោ ហ៊ុន សែន ក៏បានចេញលិខិតថ្លែងអំណរគុណដល់អ្នកឧកញ៉ា ចេន ហ្ស៉ី ដែលបានបរិច្ចាគថវិកា ៣លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។ សម្តេចតេជោបានមានប្រសាសន៍ថា «នៅក្នុងកាលៈទេសៈដែលគ្រោះភ័យនៃជំងឺកូវីដ១៩ កំពុងញាំញីសុខភាព និងគំរាមអាយុជីវិតរបស់ប្រជាជនកម្ពុជា វិភាគទានរបស់អ្នកឧកញ៉ា និងលោកជំទាវ ជាទឹកប្រាក់ចំនួន៣ ០០០ ០០០ (បីលាន) ដុល្លារអាមេរិក សម្រាប់ជួយរាជរដ្ឋាភិបាលទិញវ៉ាក់សាំង ទប់ទល់ជំងឺដ៏កាចសាហាវមួយនេះ ពិតជាមានតម្លៃពុំអាចកាត់ថ្លៃបាន»។

    ខ្ញុំសូមកោតសរសេរយ៉ាងស្មោះចំពោះស្មារតីស្នេហាជាតិ និងប្រជាជនកម្ពុជា របស់អ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ។ សូមអ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សហការី និងអតិថិជនទាំងអស់ បានជួបប្រទះតែនឹងពុទ្ធពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

    Share This Post: