ព័ត៌មានជាតិ
ឯកឧត្តម កើត រិទ្ធ និងលោកជំទាវ យ៉េត ម៉ូលីន បរិច្ចាគថវិកា៤០លានរៀល ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩ ដើម្បីចាក់ឥតគិតថ្លៃជូនប្រជាពលរដ្ឋ
BY Khmernote Media
December 8, 2020
កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ សប្បុរសជនជាច្រើនបានចូលរួមបរិច្ចាគថវិកា ដែលសម្តេចតេជោបានប្រកាសថា ទទួលបានថវិកាជាងម្ភៃលានដុល្លារ ក្នុងនោះផងដែរ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកជំទាវ យ៉េត ម៉ូលីន បរិច្ចាគថវិកា៤០លានរៀល ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ផងដែរ៕

