ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាងទ្រី ដាណា និងស្វាមី បរិច្ចាគថវិកា១០ម៉ឺនដុល្លារ ជូនសម្តេចតេជោ សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាជនដោយឥតគិតថ្លៃ

    BY Khmernote Media December 8, 2020
    អ្នកនាងទ្រី ដាណា និងស្វាមី បរិច្ចាគថវិកា១០ម៉ឺនដុល្លារ ជូនសម្តេចតេជោ សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាជនដោយឥតគិតថ្លៃ

    កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ សប្បុរសជនជាច្រើនបានចូលរួមបរិច្ចាគថវិកា ដែលសម្តេចតេជោបានប្រកាសថា ទទួលបានថវិកាជាងម្ភៃលានដុល្លារ នៅរសៀលថ្ងៃទី ០៨ ធ្នូ នេះ ក្នុងនោះផងដែរ អ្នកនាងទ្រី ដាណា និងស្វាមី បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ១០ម៉ឺនដុល្លារផងដែរ។ អ្នកនាងបានបញ្ជាក់លើហ្វេសបុកថា៖

    នាងខ្ញុំនិងស្វាមីសុំចូលរួម ១០ម៉ឺនដុល្លា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ជាមួយសម្ដេច ជួយប្រជាពលរដ្ឋខ្មែរ ក្នុងពេលដ៏លំបាកនេះ😊😊 ទឹកប្រាក់នេះតិចតួចស្ដួចស្ដើងណាស់ តែនាងខ្ញុំ និងស្វាមីបានចូលរួមតាមធនធាន កម្លាំងចិត្ត ហើយខ្ញុំពិតរំភើបចិត្តខ្លាំងណាស់ ពេលឃើញសម្ដេចប្រកាសទិញវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ។ សូមចូលរួមទាំងអស់គ្នា ដើម្បីកម្ពុជាអាចរួចផុតគ្រោះអាក្រក់នេះ 💪💪💪💪🙏🙏🙏៕

    Share This Post: