ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    របៀបកាត់តវីដេអូឲ្យមើលទៅលក្ខណៈ Professional តែម្ដង ដោយប្រើប្រាស់តែស្មាតហ្វូនប៉ុណ្ណោះ

    BY Khmernote Media February 21, 2018
    របៀបកាត់តវីដេអូឲ្យមើលទៅលក្ខណៈ Professional តែម្ដង ដោយប្រើប្រាស់តែស្មាតហ្វូនប៉ុណ្ណោះ

    ការថតវីដេអូឲ្យបានល្អ វាគឺជារឿងមួយ ប៉ុន្ដែចំពោះការកែសម្រួលវិញ វាក៏ជារឿងមួយផ្សេងទៀតដែរ ពោលគឺវីដេអូរបស់អ្នកអាចនឹងទាក់ភ្នែកអ្នកមើល រឺអត់ គឺអាស្រ័យទៅលើការកែសម្រួលនេះឯង។ ជាការពិតណាស់ សម្រាប់ Professional ខាងកាត់វីដេអូ គឺតែងប្រើប្រាស់កម្មវិធីដែលខ្លាំង និងឧបករណ៍ទំនើបៗ ហើយរាល់កម្មវិធីទាំងនោះ គឺអាចដំណើរការបានលើកុំព្យូទ័រ រឺ Mac ប៉ុន្ដែសម្រាប់ពេលនេះ យើងសូមណែនាំលោកអ្នកឲ្យស្គាល់កម្មវិធីកាត់វីដេអូមួយ ដែលដំណើរការលើស្មាតហ្វូន ប៉ុន្ដែមានសមត្ថភាពមិនធម្មតាឡើយ។

    សមត្ថភាពកាមេរ៉ារបស់ស្មាតហ្វូននាពេលបច្ចុប្បន្ន គឺពិតជាមិនធម្មតាឡើយ ព្រោះក្រុមហ៊ុនផលិតស្មាតហ្វូននីមួយៗតែងព្យាយាមអភិវឌ្ឍន៍លើមុខងារនេះជានិច្ច។ ដោយហេតុ កាមេរ៉ារបស់ស្មាតហ្វូនកាន់តែល្អ Developer ក៏បានបង្កើតកម្មវិធីមួយឡើងដើម្បីងាយស្រួលដល់អ្នកប្រើប្រាស់ស្មាតហ្វូន ពោលគឺថតភ្លាម កាត់តបានភ្លាមតែម្ដង។ កម្មវិធីនេះមានឈ្មោះថា PowerDirector ហើយវាមានសមត្ថភាពអាចកាត់វីដេអូបានដល់កម្រឹត 4K ឯណោះ។ លើសពីនេះទៅទៀត លោកអ្នកក៏អាចយកវីដេអូដែលថតបានពីកាមេរ៉ា DSLR មកកាត់ក្នុងកម្មវិធីនេះបានដូចគ្នាដែរ។ កុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោម៖

    ចុចទីនេះដើម្បីទាញយក

    Fu

    ខ្មែរណូត

    ប្រភព៖ phonearena

    Share This Post:
    MPO4D jitutoto mpo4d Mpoplay