ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទំនិញខូចគុណភាពពីប្រទេសថៃដឹកមកកម្ពុជាជាង១,០០០គីឡូក្រាម ត្រូវបានសម្ថកិច្ចបង្រ្កាបបានយកទៅដុតកំខ្ទេចចោល នៅខេត្តកោះកុង

    BY Khmernote Media December 8, 2020
    ទំនិញខូចគុណភាពពីប្រទេសថៃដឹកមកកម្ពុជាជាង១,០០០គីឡូក្រាម ត្រូវបានសម្ថកិច្ចបង្រ្កាបបានយកទៅដុតកំខ្ទេចចោល នៅខេត្តកោះកុង

    ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា ឈ្មួញដឹកទំនិញខូចគុណភាព ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបាន និងធ្វើការដុតកំទេចចោល កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នាវេលាម៉ោង ៨៖២០នាទីព្រឹក កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានធ្វើការបង្ក្រាបបទល្មើសនាំចូលសាច់មាន់ និងប្រហិត ដែលខូចគុណភាពពីប្រទេសថៃមកកម្ពុជា នៅចំនុចក្រុងខេមរភូមិន្ទ។

    សមត្ថកិច្ចជំនាញបានដកហូតវត្ថុតាង៖ ទំនិញខូចគុណភាពចំនួន ១,០៣៧ គីឡូក្រាម។ បច្ចុប្បន្ន វត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចយើង ធ្វើការដុតកំទេចចោលដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងមន្ទីរពាក់ព័ន្ធ ៕

    Share This Post: