ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនជនជាតិចិន ៣នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់

    BY Khmernote Media December 9, 2020
    ឃាត់ខ្លួនជនជាតិចិន ៣នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់

    ភ្នំពេញ៖ នគរបាលភ្នំពេញថ្មី កាលពីវេលាម៉ោង ០០:១០នាទីរំលងអធ្រាត្រថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ បានចុះឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ០៣នាក់ ករណីកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត នៅមុខផ្សារថៃហួត ផ្លូវ១០០៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    ជនសង្ស័យទាំង៣នាក់រួមមាន ទី១-ឈ្មោះ វ័ង ចុងអ៉ិ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន (អ្នកទេសចរណ៍) ស្នាក់នៅសណ្ឋាគារប៉ាវហ្វុង ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន), ទី២-ឈ្មោះ ជីង អ៉ី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន (អ្នកទេសចរណ៍) ស្នាក់នៅផ្ទះជួល ផ្លូវ១០១៩ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន) និងទី៣-ឈ្មោះ ស៊ូ ភីង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន (អ្នកទេសចរណ៍) ស្នាក់នៅសណ្ឋាគារប៉ាវហ្វុង ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប១ (មានសារធាតុញៀន)។

    វត្ថុតាងដកហូតរួមមាន រថយន្ត០១គ្រឿងម៉ាក ឡុចស៊ីស ៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Q-6666 និងអាវុធខ្លី ០១ដើម ម៉ាកឡុក ១៧ ពណ៌ខ្មៅ លេខ0406 (បង់០១ និងគ្រាប់ចំនួន ០៨គ្រាប់)។

    បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: