Texas Chicken™ ចាប់ផ្តើមបើកដំណើរការសាខាទី១ ក្នុងទីក្រុងភ្នំពេញប្រទេសកម្ពុជាហើយ!
(ភ្នំពេញ ប្រទេសកម្ពុជា) Texas Chicken™ បានបង្ហាញវត្តមានរបស់ខ្លួនជាសកលដោយធ្វើការបើកដំណើរការទីតាំងដំបូង របស់ខ្លូននៅប្រទេសកម្ពុជានៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២០ ជាមួយនឹងទីតាំងដ៏ល្អឥតខ្ចោះ ដែលស្ថិតនៅចំកណ្តាលទីក្រុង ភ្នំពេញ ដែលមានទីតាំងនៅលើផ្លូវលេខ ៥១(Pasteur) កែងនឹងផ្លូវលេខ ៣០២, សង្កាត់ បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ការបើកដំណើរការនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងអភិវឌ្ឍន៍អាជីវកម្មផ្តាច់មុខជាមួយ ក្រុមហ៊ុន TH F&B Co., LTD ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញ ផ្នែកផ្គត់ផ្គង់និងនាំចូលនូវ ចំណីអាហារដែលមានគុណភាពខ្ពស់ មកក្នុងប្រទេសកម្ពុជាដែលសព្វថ្ងៃក្រុមហ៊ុននេះ បាននឹងកំពុងតែគ្រប់គ្រងនូវហាងអាហារដែលនាំចូលមកពីក្រៅប្រទេសម៉ាកល្បីៗក្នុង ពិភពលោក ចំនួន ៦ប្រេនរួចមកហើយ។

លោក Yang Ming (YM) Ong, អនុប្រធានប្រតិបត្តិអន្តរជាតិនៃប្រេន Texas Chicken™ មាន ប្រសាសន៍ថា “យើងពិតជាមានមោទនភាពក្នុងការនាំមកជូននូវរសជាតិដ៏ឈ្ងុយឆ្ងាញ់ និង ជារសជាតិដើមពីរដ្ឋតិចសាស មកកាន់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា និង ប្រទេសផ្សេងៗ ទៀតនៅក្នុងតំបន់ អាស៊ី និង ជុំវិញពិភពលោក។” លោកបានបន្តទៀតថា “គ្រប់ អត្តសញ្ញាណរបស់យើងទាំង និមិត្តសញ្ញា ភាពទាក់ទាញតាមរយៈ ការដាក់បង្ហាញរូបភាព និង មឺនុយបែបឌីជីថល ព្រមជាមួយនឹងរចនាបថនៅក្នុងហាងរបស់យើងផ្ទាល់បានបង្ហាញ យ៉ាងច្បាស់ពីបទពិសោធន៍ដែលអ្នកទាំងអស់គ្នានឹងទទួលបានពី Texas Chicken™ រួមមានទាំងសាច់មាន់បំពងដែលមានពោរពេញទៅដោយរសជាតិបែបហឹរនិងកាន់តែពិសេសនោះគឺរសជាតិឈ្ងុយឆ្ងាញ់ដែលមិនអាចបំភ្លេចបានគឺជារសជាតិដើមពីរដ្ឋតិចសាសផ្ទាល់ តែម្តង”។

ជាមួយនឹងបញ្ចីមុខអាហារតាមបែបអន្តរជាតិនៅ Texas Chicken™ Cambodia នឹងផ្តល់ជូន អតិថិជននូវសាច់មាន់បំពងរសជាតិហឹរ ដែលល្បីល្បាញបំផុតរបស់ Texas Chickenជាមួយនិងការប្រលាក់គ្រឿង ២ ដង និង ការប្រលាក់ម្សៅ ធ្វើដោយដៃផ្ទាល់ តាមដំណាក់ កាលនីមួយៗយ៉ាងយកចិត្តទុកដាក់ហើយម៉ត់ចត់បំផុត ដើម្បីធានាបាននូវរសជាតិ ហឹរនិងឈ្ងុយឆ្ងាញ់គ្រប់ម៉ាត់។ មិនត្រឹមតែមានសាច់មាន់បំពងរសជាតិហឹរមួយមុខនោះទេ Texas Chicken ក៏មានសាច់មាន់បំពងរសជាតិដើមផងដែរ ដែលមានរសជាតិឆ្ងាញ់ ហើយស្រស់ៗ ពោរពេញទៅដោយរសជាតិដ៏ពិសេសតាមបែបរសជាតិដើមផងដែរ។ ក្រៅពីនេះយើងក៏មាន នំបិសស្គីត (Honey-Butter Biscuits) ដ៏ឈ្ងុយឆ្ងាញ់ ប្លែក ដែលត្រូវបានដុតថ្មីៗជារៀងរាល់ថ្ងៃ ហើយក៏មានសាច់មាន់បំពងស្រួយៗជាផ្នែក មិនមានជាប់ឆ្អឹងដែលមានរសជាតិជាប់ចិត្តនិងអតិថិជនទាំងអស់តែងតែចូលចិត្ត នោះគឺ Chicken Tenders ។ បន្ថែមពីលើនេះទៀតនោះ Texas Chicken ក៏មាន Wrap បែបមុិចស៊ិចកូ (Mexicana wrap) និងប៊ឺហ្គឺជាច្រើនប្រភេទដូចជា BBQ Club Burger ជាដើម មិនតែប៉ុណ្ណោះយើងក៏មាន Jalapeno បំពងថែមទាំងមានឈីសនៅខាងក្នុង (Jalapeno Bombers), នំខេក strawberry និង អាហារឆ្ងាញ់ៗជាច្រើនទៀត។ កាន់តែពិសេសទៀតនោះ Texas Chicken ក៏បានបង្កើតអាហារបែបច្នៃប្រឌិតដែលបង្កើតឡើងសម្រាប់បំពេញតំរូវការរសជាតិរបស់ អតិថិជននៅតំបន់អាស៊ីផងដែរ ដែលមានដូចជា បាយមាន់ Teriyaki និង បាយមាន់ Kee Mao ។

តាមប្រសាសន៍របស់លោក ណម ហាវ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន TH F&B Co., LTD បានថ្លែងថា “អ្វីដែលយើងចង់ចែករំលែកឲ្យអ្នកទាំងអស់គ្នាបានដឹងគឺរសជាតិដ៏ ពិសេសរបស់ Texas Chicken គឺវាពិតជាសាកសមបំផុតសម្រាប់អ្នកទាំងអស់គ្នា” លោកបានមាន ប្រសាសន៍បន្តទៀតថា “រាល់អាហារគ្រប់ប្រភេទរបស់យើងគឺជាអ្វី ដែលតិចសាសមានហើយយើងនឹងនាំមកជូនប្រជាជនខ្មែរទាំងអស់បានសាកល្បងនូវរសជាតិដ៏ប្លែកថ្មីដែល មានភាពច្នៃប្រឌិតនិងជាអ្វីដែលអ្នកគ្រប់គ្នាតែងតែចង់បាន។ ជាអាហារដ៏ពិសេសដែល យើងនឹងធ្វើការផ្តល់ជូនអ្នកគ្រប់គ្នាដូចអ្វីដែល Texas Chicken™ កំពុងតែផ្តល់ជូននូវ រសជាតិដ៏ពិសេសឈ្ងុយឆ្ងាញ់គ្មានពីរទៅកាន់ពិភពលោកផងដែរ” ។
ដើម្បីជាការអបអរសាទរក្នុងឱកាសបើកដំណើរការទីតាំងដំបូងរបស់ Texas Chicken™ Cambodia ក៏មានជាកម្មវិធីពិសេសដូចជា៖
• លោកអ្នកក៏អាចមានឱកាសឈ្នះរង្វាន់ជាការញ៉ាំសាច់មាន់ហ្រ្វ៊ីពេញមួយខែក្នុងការចូលរួមលេងហ្គេមថតរូបជាមួយអាហារនៅ Texas Chicken ចាប់ពីថ្ងៃបើកដំណើរការនេះតែម្តង។
• រាល់ការចំណាយតាមអនឡាញចាប់ពី១០$ឡើងទៅ លោកអ្នកនឹងទទួលបានកូកាកូឡាមួយដបដែលមានចំណុះដល់ទៅ១លីត្រកន្លះ រួមនឹងការដឹកជញ្ចូនដោយឥតគិតថ្លៃ និងហ្រ្វ៊ីគូប៉ុងមួយភ្លាមៗតែម្ដង ។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីប្រូម៉ូសិន និង ការផ្តល់ជូនពិសេសផ្សេងៗទៀតលោកអ្នក អាចតាមដានតាមរយៈ គេហទំព័រហ្វេសប៊ុកជាផ្លូវការរបស់ Texas Chicken Cambodia: https://www.facebook.com/TexasChickenCambodia
Contact Us: 077666916/077666617
Find Us Here: https://goo.gl/maps/Pfwwx3DjLYg3ybpX8

ប្រវត្តិខ្លីៗពី Church’s Chicken® / Texas Chicken™
Texas Chicken ចាប់ផ្តើមបើកដំណើរការជាដំបូងបង្អស់នៅក្នុងទីក្រុងសេន អេនតូនីញ៉ូ (San Antonio) រដ្ឋតិចសាសក្រោមស្លាកយីហោ Church’s Chicken ក្នុងឆ្នាំ១៩៥២ ដោយនៅក្រៅពីទ្វីបអាមេរិចខាងជើងត្រូវបានស្គាល់ឈ្មោះមួយផ្សេងទៀតថា Texas Chicken ដែលជា ប្រេនតែមួយជាមួយនឹង Church’s Chicken ។ ជាច្រើនឆ្នាំក្នុងការបើកដំណើរការ Church’s Chicken ឬ Texas Chicken ត្រូវបានទទួល ស្គាល់ថាជាហាងបំរើសេវាកម្មដ៏រហ័សក្នុងវិស័យសាច់មាន់បំពងនិងធំជាងគេបំផុតមួយនៅលើពិភពលោក។
លក្ខណៈពិសេសរបស់ Church’s Chicken ឬ Texas Chicken គឺ មាន់បំពងដែលមានទំហំធំ ជាងគេ ស្រួយជាងគេ ហើយឆ្ងាញ់ជាងគេ ដែលមានពីររសជាតិគឺ រសជាតិដើម និងហឹរ នឹងត្រូវបានរៀបចំថ្មីៗស្រស់ៗជារៀងរាល់ថ្ងៃតែម្តង ក្រៅពីនេះក៏មានប្រភេទសាច់មាន់ បំពងផ្នែកមិនជាប់នឹងឆ្អឹងដែលយើងហៅថា Chicken Tender ឬក៏ Tender Strips® សម្រាប់សាំងវ៉ិចមានជាច្រើនរសជាតិផ្សេងៗពីគ្នា បន្ថែមទៀតនោះនៅមាននំបិសស្គីត ទឹកឃ្មុំ (Honey Butter Biscuit)ដែលដុតថ្មីៗដោយផ្ទាល់និងមានអាហារបន្ថែម (sides) ជាមួយនឹងតម្លៃដ៏សមរម្យបំផុត ហើយរសជាតិក៏កាន់តែពិសេសគឺធានាថាឈ្ងុយឆ្ងាញ់ ប្លែកដែលអ្នកមិនធ្លាប់បានសាកល្បងពីមុនមក។
សព្វថ្ងៃនេះ Church’s Chicken ឬ Texas Chicken មានទីតាំងសរុបច្រើនជាង ១,៧០០ កន្លែងនៅក្នុងបណ្តាប្រទេសទាំង២៣ និងនៅតែបន្តពង្រីកទីតាំងបន្ថែមទៀតនាពេល អនាគត ហើយសម្រាប់ទីផ្សារពិភពលោករកប្រាក់ចំណូលជាសរុបច្រើនជាង $1 billion។ សម្រាប់ពត៌មានបន្ថែមដែលទាក់ទងទៅនឹងឱកាសទទួលបានសិទ្ធអាជីវកម្ម Church’s Chicken® / Texas Chicken™ សូមចូលទៅកាន់: http://www.churchs.com/franchiseget-started.php

ជួបគ្នាឆាប់ៗនេះនៅ Texas Chicken BKK1!