ព័ត៌មានជាតិ
KOI សាខា Eden Garden ប្រកាសបិទជាជាបណ្តោះអាសន្ន ហើយឲ្យបុគ្គលិកធ្វើតេស្ត និងធ្វើចត្តាឡីស័ក ១៤ថ្ងៃ ដើម្បីបន្តតាមដានសុខភាព
BY Khmernote Media
December 9, 2020
កាលពីព្រឹកមិញនេះ នៅលើហ្វេសបុករបស់ ខយ (KOI) បានបង្ហោះ ” សូមជូនពរបងប្អូនអតិថិជនទាំងអស់អោយមានសុខភាពល្អ និងសុវត្ថិភាពគ្រប់ៗគ្នា” ព្រមជាមួយនឹងលិខិតជម្រាបជូនអតិថិជនដោយសម្រេចចិត្តបិទ ខយ សាខា អ៉ីដេន ហ្គាដេន ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ក្នុងលិខិតដដែលក៏បានបញ្ជាក់ថា ការបិទជាបណ្តោះអាសន្ននេះគឺដើម្បីការពារបុគ្គលិក និងអតិថិជនគ្រប់រូប ដោយបានឲ្យបុគ្គលិកធ្វើតេស្ត និងធ្វើចត្តាឡីស័ក ១៤ថ្ងៃ ដើម្បីបន្តតាមដានសុខភាព។ ហើយ ខយ ក៏បានបញ្ជាក់ផងដែរថាមកទល់ពេលនេះមិនទាន់មានបុគ្គលិកណាម្នាក់ឆ្លងមេរោគកូវីដ ១៩នោះទេ គ្រាន់តែបិទដើម្បីបង្ការ និងការពារ៕
