ព័ត៌មានជាតិ
អគ្គិភ័យឆាបឆេះរោងចក្រឈើកែច្នៃគ្រឿងសង្ហារឹមមួយកន្លែងនៅក្រុងតាខ្មៅ ត្រូវបានកម្លាំងជំនាញចុះអន្តរាគមន៍ភា្លមៗ
BY Khmernote Media
December 9, 2020
ខេត្តកណ្ដាល៖ ក្រោយពីមានករណីអគ្គិភ័យឆាបឆេះរោងចក្រ ក្រុមហ៊ុន ញូ អ៊ីមេជីណេសិន លីមីតធីតភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាកម្លាំងចុះអន្តរាគមន៍ជាបន្ទាន់ដោយមានរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចំនួន៣គ្រឿង រថយន្តរបស់ក្រសួងមហាផ្ទៃ ៣គ្រឿង និងរថយន្តបញ្ជាការដ្ឋានអង្គរក្សចំនួន៣គ្រឿង។

ចុះមកធ្វើការពន្លត់ករណីឆេះរោងចក្រនៅភូមិព្រែកឡុង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ដែលករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។ ជាលទ្ធផលក្រោយពីមានករណីឆេះជាង១ម៉ោង ខាងជំនាញពន្លត់អគ្គិភ័យបានគ្រប់គ្រងនិងពន្លត់ករណីភ្លើងឆេះក្នុងរោងចក្រឈើកែច្នៃគ្រឿងសង្ហារឹមនេះ បានមួយរយភាគរយ ៕









ដោយ៖ បងម៉េង ខ្មែរណូត