Metfone នឹងបើកការប្រកួតដ៏ធំអស្ចារ្យ Metfone The First Legend 2021 នៅក្នុងពេលឆាប់ៗនេះ
Metfone នឹងបើកការប្រកួតដ៏ធំអស្ចារ្យនៅក្នុងពេលឆាប់ៗនេះទៅលើកីឡាអេឡិចត្រនិច E- Sport វិញ្ញាសារ Mobile Legend Bang Bang ដោយបានប្រើឈ្មោះថា Metfone The First Legend 2021។ សម្រាប់ការប្រកួតនេះដែរ ក្រុមហ៊ុន Metfone បានបើកអោយចុះឈ្មោះសម្រាប់ ៥ តំបន់ធំៗក្នុងព្ររាជាណាចក្រកម្ពុជារួមមាន : ( កំពត , តាកែវ ,កំពង់ស្ពឺ ) (សៀមរាប & បន្ទាយមានជ័យ ព្រះវិហារ) ( ប៉ៃលិន , បាត់ដំបង , ពោធិ៍សាត់ ) (កំពង់ចាម , កំពង់ធំ , ព្រៃវែង ) ( ភ្នំពេញ , កំពង់ឆ្នាំង , កណ្តាល )។

ដោយឡែកលក្ខខណ្ឌក្នុងការចុះឈ្មោះតម្រូវអោយកីឡាករមានទីតាំងក្នុងតំបន់ដែលក្រុមហ៊ុនបើកសម្រាប់ការចុះឈ្មោះ និងក្នុងវិញ្ញាសារ Mobile Legend ដើម្បីចុះឈ្មោះចូលរួមប្រកួត។ បន្ថែមពីនេះក្នុងការចុះឈ្មោះតម្រូវអោយ មាន Sim Card Metfone និងភ្ជាប់គំរោង Metfone MLBB unlimited ចំនួន ៥ ដើម្បីចូលរួមប្រកួត និងដណ្ដើមយកប្រាក់រង្វាន់សរុបរហូតដល់ទៅ ៥០ លានរៀលឯណោះ។

ជាមួយគ្នានេះលក្ខខណ្ឌក្នុងការចូលរួមប្រកួត តម្រូវអោយប្រធានក្រុមតំណាងស្ថិតនៅក្នុងតំបន់ដែលមានដូចបានរៀបរាប់ខាងលើ ដើម្បីចុះឈ្មោះចូលរួមប្រកួត ហើយការចុះឈ្មោះតម្រូវអោយមានលេខទូរស័ព្ទ Metfone ទាំងអស់។ ដោយឡែកសម្រាប់ក្រុមដែលបានចាញ់ក្នុងតំបន់ទី១ ក៏អាចបន្តទៅតំបន់ផ្សេងបានទៀតបានដែរ ប៉ុន្តែក្នុងតំបន់នីមួយៗអាចចុះឈ្មោះបានត្រឹមតែ ៣២ ក្រុមតែប៉ុណ្ណោះ ដោយតំបន់ធំៗ ទាំង ៤ រួមមាន ( កំពត , តាកែវ ,កំពង់ស្ពឺ ) (សៀមរាប & បន្ទាយមានជ័យ ព្រះវិហ៊ា )( ប៉ៃលិន , បាត់ដំបង , ពោធិ៍សាត់ )(កំពង់ចាម , កំពង់ធំ , ព្រៃវែង ) ។

យ៉ាងណាមិញសម្រាប់ក្រុមដែលឈ្នះ ដូចជា ក្រុមលេខ១ ទទួលបានកៅអីទៅលេងវគ្គ ៨ក្រុមចុងក្រោយ ខណៈក្រុមលេខ ២ មានឱកាសលេងវគ្គ Lower Bracket ដើម្បីយកកៅអីទៅលេងវគ្គ៨ ក្រុមចុងក្រោយ ដោយតំបន់ចុងក្រោយ ( ភ្នំពេញ , កំពង់ឆ្នាំង , កណ្តាល ) តំបន់ធំចុងក្រោយនេះអាចចុះឈ្មោះបានរហូតដល់ ៦៤ក្រុម។ សម្រាប់ក្រុមលេខ ៣-៦ មានឱកាសលេងវគ្គ Lower Bracket ដើម្បីយកកៅអីទៅលេងវគ្គផ្តាច់ព្រ័ត្រ ដោយក្រុមជើងឯកប្រចាំតំបន់នឹងត្រូវបានចូលរួមជាមួយវគ្គជម្រុះ ចុងក្រោយ ដើម្បីដណ្តើមយកប្រាក់រង្វាន់សរុប ៥០ លានរៀល។ ដើម្បីធ្វើការចុះឈ្មោះសូមចូលតាម Link ខាងក្រោម៖
https://forms.gle/VDnVP9k36FYD4kys7