កម្ពុជានឹងរងជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន ដែលធ្វើឲ្យតំបន់ខ្លះចុះត្រជាក់ដល់២០អង្សាសេ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកោះកុង បានឲ្យបញ្ជាក់ឲ្យដឹងថា ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៨ ខែធ្នូ បានបង្ហាញដឹងថា ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន នឹងធ្វើឲ្យស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ផ្តើមប្រែប្រួល។ ក្រសួងធនធានទឹកបន្ថែមថា បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល នឹងមានសីតុណ្ហភាពអប្បបរមា ចាប់ពី ២២ ដល់ ២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា ចាប់ពី២៨ ដល់ ៣២អស្សាសេ។ ចាប់ពីថ្ងៃទី១១ ដល់ទី១៥ ខែធ្នូ កម្ពុជានឹងទទួលឥទ្ធិពល ពីកម្រិតសម្ពាធទាបមកខ្សោយវិញ។

រីឯបណ្ដាខេត្តជាប់ខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមាចាប់ពី ២០ ដល់ ២២អង្សាសេ និងសីតុណ្ហភាពអតិបរមាចាប់ពី២៨ ដល់៣០អង្សាសេ។ ចំណែកឯតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាចាប់ពី ២៤ ដល់ ២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាចាប់ពី២៨ ដល់ ៣០អង្សាសេ ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តកោះកុង Department of Information Koh Kong Provnice