ពិតជាក្មេងអច្ឆរិយៈមែន! ប្អូនប្រុសទ្រី ចាន់រាជ្យ អាចចងចាំថ្ងៃក្នុងប្រតិទិនឥតចន្លោះ
កាលពីថ្ងៃអាទិត្យ ទី៦ ខែធ្នូកន្លងទៅនេះ កម្មវិធីដ៏អស្ចារ្យរបស់ស្ថានីយទូរទស្សន៍ភីអិនអិន តូច ខ្លឹម ខ្លាំង បានអញ្ជើញប្អូនប្រុស ទ្រី ចាន់រាជ្យ ដែលប្អូនមានសមត្ថភាពពិសេសអាចចងចាំថ្ងៃក្នុងប្រតិទិនខ្មែរបានយ៉ាងល្អ បើទោះបីជាគណៈកម្មការទាំងបីរួប ព្យាយាមសួរពីថ្ងៃ ខែ ឆ្នាំដែលកន្លងផុតទៅជាយូរ ឬថ្ងៃ ខែ ឆ្នាំដែលនឹងត្រូវមកដល់នាពេលអនាគតក្តី ក៏ប្អូនអាចឆ្លើយត្រូវទាំងអស់។

សមត្ថភាពពិសេសរបស់ប្អូនពិតជាបានធ្វើអោយគណៈកម្មការ ពិធីករ ពិធីការនី រួមទាំងអ្នកទស្សនាទាំងអស់មានការកោតស្ញប់ស្ញែង និងមានតែពាក្យថាអស្ចារ្យសម្រាប់ប្អូន ព្រោះតែកម្រនឹងមានអ្នកដែលមានខួរក្បាលចងចាំបានយ៉ាងល្អបែបនេះ។

ជាការពិតណាស់កម្មវិធី តូច ខ្លឹម ខ្លាំង តែងតែប្រមូលផ្តុំនូវក្មេងៗ ឬអ្នកដែលមានសមត្ថភាពពិសេស និងអស្ចារ្យ មកបង្ហាញជូនទស្សនិកជន។ ជាមោទនៈភាពដែលប្រទេសកម្ពុជាមានក្មេងៗអច្ឆរិយៈ និងមានសមត្ថភាពដែលមិនគួរអោយជឿថាពួកគាត់អាចធ្វើបាន តែវាជាការពិតដែលមិនអាចប្រកែកបានជាមួយភាពអស្ចារ្យមួយនេះ។

កម្មវិធី តូច ខ្លឹម ខ្លាំង ផ្សាយជូនទស្សនារៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ១១:០០ព្រឹក នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិនតែមួយគត់៕ នាំមកជូនជាពិសេសផ្តាច់មុខដោយ Freshy yogurt ឆ្ងាញ់ៗ ញ៉ាំមួយ បានប្រយោជន៍បី
