បិទកន្លែងលក់ស្រាក្រឡុក៣កន្លែងនៅក្រុងតាខ្មៅ បើកបាស់លឺៗប្រណាំងគ្នារាល់យប់មិនក្រោមម៉ោង១យប់ ហើយអ្នកចូលផឹកស៊ីបង្កសំលេងរំខានទៀត
ខេត្តកណ្តាល៖ កិច្ចប្រតិកម្មរហ័សរបស់លោកអធិការក្រុងតាខ្មៅ បានឲ្យដឹងថា បន្ទាប់ពីទទួលជ្រាបព័ត៌មានប្រជាពលរដ្ឋល្អរាយការណ៍តាមរយៈផេកមហាគ្រួសារតាខ្មៅដែលមានខ្លឹមសារ៖ «ជំរាបសួរបង ខ្ញុំសូមជូនដំណឹងបងបន្តិចនៅក្បែរផ្ទះខ្ញុំមានអ្នកលក់ស្រាក្រឡុក3កន្លែង ជាប់របងសាលាបឋមអនុវត្តប៊ុនរ៉ានីហ៊ុនសែន ខាងជើងរបងសាលាតែម្តង បើកបាស់រំពងសម្លេងរាល់យប់ប្រណាំងគ្នាមិនក្រោមម៉ោង1យប់ទេ ព្រមទាំងសម្លេងអ្នកផឹកសុីទ្រហឹង សូមបងជួយអន្តរាគមន៍ផង សូមអរគុណ🙏»។

បន្ទាប់ពីទទួលបានដំណឹងនេះ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការក្រុងតាខ្មៅ បានបញ្ជាអោយលោក អនុសេនីយ៍ឯក ហោ សំអុល នាយប៉ុស្តិ៍សង្កាត់តាខ្មៅចុះត្រួតពិនិត្យភ្លាម។ ជាក់ស្តែងនៅយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍សង្កាត់តាខ្មៅបានចុះត្រួតពិនិត្យទីតាំងលក់ស្រាក្រឡុក៣កន្លែង ស្ថិតនៅចំណុចខាងលើ បានលក់ រហូតម៉ោង២យប់មានចាក់ឧបករណ៍បំពងសំឡេង«ធុងបាស់»បង្កការរំខាន បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្បែរគ្រិះស្ថានសិក្សាទៀត។ ដោយយោងតាមបញ្ជាលោកអធិការក្រុងតាខ្មៅនិងការពិនិត្យជាក់ស្តែងរបស់លោកនាយប៉ុស្តិ៍សង្កាត់តាខ្មៅ បានធ្វើកិច្ចសន្យាបញ្ឈប់ទាំង៣ទីតាងនោះតែម្តង។ បងប្អូនប្រជាពលរដ្ឋសូមសាទរកក់ក្តៅនិងគោរពអរគុណសមត្ថកិច្ចទាំងអស់ ដែលលោកប្រតិកម្មរហ័សដោះស្រាយទុក្ខលំបាក របស់បងប្អូនទាន់ពេលវេលាឆាប់រហ័សនិងមានប្រសិទ្ធិភាព៕

ប្រភព៖ មហាគ្រួសារតាខ្មៅ