ក្រសួងអប់រំ ប្រកាសបង្ហាញកាលបរិច្ឆេទថ្ងៃប្រឡងបាក់ឌុបហើយ
រាជធានីភ្នំពេញ៖ យោងតាមកាចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យបញ្ជាក់ឲ្យដឹងថា៖ បន្ទាប់ពីទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាកច្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ នៅតាមគ្រឹះស្ថានមធ្យមសិក្សា (ទុតិយភូមិ) តាមលំនាំនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ។ ក្រសួងនឹងប្រគល់សិទ្ធអំណាច និងការទទួលខុសត្រូវទាំងស្រុងដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងគណៈគ្រប់គ្រងនៃគ្រឹះស្ថានមធ្យមសិក្សាទាំងក្នុងដំណាក់ការរៀបចំ ដំណាក់កាលសំណេរ ដំណាក់កាលកំណែ ដំណាក់កាលបូកស្រង់ និងការប្រកាសលទ្ធផល។

ក្រសួងសម្រេចកំណត់ សម័យប្រឡង៖ ១១ មករា ២០២១ ជាកាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩-២០២០។ ក្រសួងនឹងចេញសេចក្ដីណែនាំលម្អិតស្ដីពី ការរៀបចំ និងការប្រព្រឹត្តិទៅនៃការប្រឡងសញ្ញាបត្រទុតិយភូមិ ក្នុងពេលឆាប់ៗនេះ។
ក្នុងន័យនេះ ក្រសួងស្នើសុំឲ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា មេត្តាសម្របសម្រួលផ្ទៃក្នុងព័ត៌មានត្រឡប់អំពី គ្រឹះស្ថានសិក្សាឯកជនដែលមិនមានលទ្ធភាពរៀបចំការប្រឡងដោយខ្លួនឯងមកក្រសួងវិញ ត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដើម្បីធ្វើការពិន័យនិងសម្រេច។
អាស្រ័យដូចគោរពជម្រាបជូនខាងលើ សូមឯកឧត្តមបណ្ឌិត ជ្រាប និងមានចំណាត់ការបន្ត តាមការគួរ ៕
