ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    វីដេអូស្តែងៗ រថយន្តធុនធំសង្ស័យដាច់ហ្វ្រាំងបុករះឡាន និងម៉ូតូជាច្រើន ហើយបន្តបុកចូលផ្ទះប្រជាពលរដ្ឋនៅចំណុចគល់ស្ពាន គីហ្សូណា ខេត្តកំពង់ចាម

    BY Khmernote Media December 10, 2020
    វីដេអូស្តែងៗ រថយន្តធុនធំសង្ស័យដាច់ហ្វ្រាំងបុករះឡាន និងម៉ូតូជាច្រើន ហើយបន្តបុកចូលផ្ទះប្រជាពលរដ្ឋនៅចំណុចគល់ស្ពាន គីហ្សូណា ខេត្តកំពង់ចាម

    ខេត្តកំពង់ចាម៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយឡានធំសង្ស័យថា ដាច់ហ្វ្រាំងបានបុករះឡាននិងម៉ូតូជាច្រើនគ្រឿង ហើយបន្តទៅបុកចូលផ្ទះនិងហាងលក់អាគុយខ្ទេចខ្ទី ផ្អើលពេញចំណុចគល់ស្ពាន គីហ្សូណា ខេត្តកំពង់ចាម នាវេលាម៉ោងជិត១១ ថ្ងៃត្រង់ទី១០ ខែធ្នូ ឆ្នាំ២០២០នេះ ភ្លាមៗនោះសមត្ថកិច្ចបានចាប់ឃាត់ខ្លួន តៃកុងរថយន្តបង្កវ័យក្មេងបានផងដែរ។

    មុនពេលកើតហេតុ គេឃើញរថយន្ដដឹកទំនិញធុនធំមួយគ្រឿង បើកបរចុះពីលើស្ពានទិសដៅចូលក្រុងកំពង់ចាម លុះមកជិតដល់ក្រោមទំនងរថយន្ដដាច់ហ្វ្រាំង ក៏បុករះរថយន្ដ និងម៉ូតូជាច្រើនគ្រឿង ដែលក្បែរនោះ ហើយបន្ដរបុកចូលផ្ទះប្រជាពលរដ្ឋ ក្នុងហេតុការណ៍នេះ ក៏បានបណ្ដាលឲ្យមានមនុស្សរងរបួសផងដែរ ប៉ុន្ដែមិនមានអ្នកណារងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ ខាងក្រោមនេះគឺជាវីដេអូស្តែងៗនៅកន្លែងកើតហេតុ ដែលប្រជាពលរដ្ឋនៅម្តុំថតបាន៖

    Share This Post: