ខ្មែរណូត

ស្វែងរក

  • PR

    លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ប្រគល់ជូនលុយសុទ្ធ ១លានដុល្លារ ជូន ឯកឧត្ដម សេង ទៀង ដើម្បីចូលរួមទិញវ៉ាក់សាំងជាមួយសម្ដេចតេជោ

    BY Liny Chan December 10, 2020
    លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ប្រគល់ជូនលុយសុទ្ធ ១លានដុល្លារ ជូន ឯកឧត្ដម សេង ទៀង ដើម្បីចូលរួមទិញវ៉ាក់សាំងជាមួយសម្ដេចតេជោ

    នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នេះ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គ្រុប បាននាំយកទឹកប្រាក់ចំនួន ១លានដុល្លារយកទៅប្រគល់ជូនឯកឧត្ដម សេង ទៀង ដើម្បីចូលរួមទិញវ៉ាក់សាំងចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជារួចរាល់ហើយ។ ទឹកប្រាក់ចំនួន ១លានដុល្លារនេះ លោកឧកញ៉ា បានយកទៅប្រគល់ជូនឯកឧត្ដម សេង ទៀង ដោយផ្ទាល់តែម្ដង។

    នេះជាការវិការសប្បុរសដ៏ធំធេងដែលមិនអាចបំភ្លេចបាន ក្នុងការចូលរួមជួយដល់សង្គមរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជានិច្ចកាលលោកឧកញ៉ាវ័យក្មេង ដែលធ្លាប់មានប្រវត្តិជាពលករធ្វើការនៅប្រទេសកូរ៉េរូបនេះតែងតែជួយដល់សង្គមជានិច្ច។ សូមរំលឹកផងដែរថាកាលពីពេលថ្មីៗនេះលោក ឧកញ៉ា ទើបតែបានបរិច្ចាគចំនួន ៦០ម៉ឺនដុល្លារ ព្រមទាំងអង្ករ ៥០តោន ចូលរួមជាមួយសម្ដេចតេជោជួយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ផងដែរ។ ការចូលរួមបរិច្ចាគរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវ បានគេមើលឃើញថាបានធ្វើឡើងមុនគេភ្លាមៗតែម្ដង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មក ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។ បន្ទាប់មកឃើញមាន លោកឧកញ៉ា អ្នកឧកញ៉ា ព្រមទាំងសប្បុរសជនជាច្រើនទៀតបានចូលរួមបរិច្ចាគជាបន្តបន្ទាប់។

    ស្មារតីសាមគ្គីភាព វប្បធម៌នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ក្នុងចំណោមប្រជាជនកម្ពុជាយើង ត្រូវបានគេមើលឃើញថាមានទំហំធំធេង មហាសាល ដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៍រឹងមាំ។ ផ្អែកតាមផេក សម្ដេចតេជោ គិតមកដល់ល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នេះ ថវិកាដែលសប្បុរសជនចូលតាមតិច តាមច្រើន តាមសទ្ធាជ្រះថ្លាមានប្រមាណជាង ៣៦លានដុល្លារ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់ ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay