រង្វាន់ពិត អ្នកឈ្នះពិត 278 រូប ពីកម្មវិធី ជល់ម៉ោ!
មកដល់ពេលនេះ ក្រុមហ៊ុនស្រាបៀរ អង្គរ បានប្រគល់រង្វាន់ជូនដល់អតិថិជនដែលមានសំណាងទាំងអស់ពីកម្មវិធីជល់ម៉ោ ឈ្នះម៉ោ សរុបចំនួន 278 រូប នៅទូទាំងប្រទេសមានរាជធានីភ្នំពេញ និងបណ្តាខេត្តនានា។ សូមចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទូរស័ព្ទ iPhone 11 Pro Max មានចំនួន 118 រូប អ្នកឈ្នះមាសសុទ្ធ 1 ជី និង 2 ជី ចំនួន 91 រូប និងអ្នកឈ្នះទឹកប្រាក់សុទ្ធ 1 លានរៀល និង 5 លានរៀលចំនួន 69 រូប។

គ្រប់ៗគ្នាក៏អាចឈ្នះបានដែរ! ដោយគ្រាន់តែពិនិត្យមើលរង្វាន់ដ៏អស្ចារ្យនៅក្រោមក្រវិលកំប៉ុងស្រាបៀរ អង្គរ អ្នកអាចក្លាយជាម្ចាស់រង្វាន់ធំរថយន្តទំនើប BMW 730 Li Pure Excellence ទូរស័ព្ទ iPhone 11Pro Max មាសសុទ្ធ 1 ជី មាសសុទ្ធ 2 ជី ទឹកប្រាក់ 1លានរៀល 5លានរៀល និងរង្វាន់ស្រាបៀរ អង្គរ ជាច្រើនកំប៉ុងក្នុងមួយកេស។

នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រជាង 28 ឆ្នាំដ៏មហស្ចារ្យ ដែលស្រាបៀរ អង្គរ ផ្តល់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ។ បន្ថែមពីនេះ ស្រាបៀរ អង្គរ ពិតជាមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់ខ្លួនទាំងអតិថិជនចាស់ និងអតិថិជនថ្មី ដោយបាននាំពួកគាត់នូវការជួបជុំកាន់តែរីករាយ និងផ្តល់នូវបទពិសោធន៍រសជាតិស្រាបៀរកាន់តែឈ្ងុយឆ្ងាញ់។
ស្រាបៀរ អង្គរ ផលិតដោយប្រើប្រាស់គ្រឿងផ្សំដ៏ល្អឥតខ្ចោះ ហើយដំណើរការផលិតស្រាបៀរស្របតាមស្តង់ដារ និងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់មកពីអឺរ៉ុប ដែលបាននាំចេញទៅច្រើនជាង 8ប្រទេសដូចជាប្រទេសហូឡង់ បារាំង សហរដ្ឋអាមេរិក អូស្ត្រាលី នូវែលសេឡង់ ប៉ាពួញ៉ូហ្គីណេ និងប្រទេសកូរ៉េខាងត្បូង។

ស្រាបៀរ អង្គរ មានលក់នៅគ្រប់ទីផ្សារទូទាំងប្រទេសកម្ពុជា។ អ្នកឈ្នះបន្ទាប់អាចជារូបអ្នក។ គាស់ច្រើន ឱកាសឈ្នះកាន់តែច្រើន!
ពិសាគ្រឿងស្រវឹង សូមកុំបើកបរ!






