បច្ចេកវិទ្យា

ម៉្យាងដែរ! និស្សិតម្នាក់បានបង្កើតពោងសុវត្ថិភាព (Airbag) សម្រាប់ស្មាតហ្វូន ដែលនឹងផ្ទុះឡើងរាល់ពេលធ្លាក់ (មានវីដេអូ)

BY
Khmernote Media
June 29, 2018

កាលពីពេលថ្មីៗនេះ និស្សិតផ្នែកវិស្វកម្មនៃសាកលវិទ្យាល័យមួយបានបង្កើតពោងសុវត្ថិភាពសម្រាប់ស្មាតហ្វូន ដែលមានឈ្មោះថា  “Mobile Airbag” ជាមួយនឹងសមត្ថភាពអាចផ្ទុះឡើងដោយស្វ័យប្រវត្តិរាល់ពេលស្មាតហ្វូនត្រូវបានជ្រុះ រឺធ្លាក់ដោយយថាហេតុ ហើយការពារមិនឲ្យទទួលរងការប៉ះទង្គិចឡើយ។

និស្សិដែលបង្កើតឧបករណ៍ដ៏មានប្រយោជន៍នេះឡើងមានឈ្មោះថា Phillip Frenzel អាយុ 25ឆ្នាំ ជាសិស្សពូកែរបស់សាកវិទ្យាល័យ Aalen ដែលមានទីតាំងក្នុងប្រទេសអាល្លឺម៉ង់។ ចំពោះមូលហេតុដែលបណ្ដាលឲ្យនិស្សិតរូបនេះបង្កើត Mobile Airbag នេះឡើង គឺដោយសារស្មាតហ្វូនខ្លួនឧស្សាហ៍ធ្លាក់បែកពេក ហើយពេលខ្លះគឺបណ្ដាលឲ្យខូចទាំងស្រុងតែម្ដងថែមទៀត។

ដោយសារមូលហេតុទាំងនេះបានធ្វើឲ្យ Frenzel ព្យាយាមស្វែងរកវិធីសាស្ត្រក្នុងការការពារស្មាតហ្វូនខ្លួនកុំឲ្យបែក រឺខូចទៀតរាល់ពេលធ្លាក់ រឺជ្រុះ។ ដោយឡែក ថ្វីបើសម័យនេះយើងសង្កេតឃើញមានស្រោមការពារស្មាតហ្វូនប្រភេទដែលអាចការពារស្មាតហ្វូនបានមែនពិត ប៉ុន្ដែ Frenzel ចង់បានអ្វីម៉្យាងដែលតូច និងទំនើបជាងនេះ។

4ឆ្នាំកន្លងផុតទៅ Frenzel ទទួលបានភាគជោគជ័យក្នុងការបង្កើត Mobile Airbag ដែលមានបំពាក់ដោយ sensor ការពារស្វ័យប្រវត្តិ ពោលគឺផ្ទុះឡើងពេលស្មាតហ្វូនធ្លាក់ ដូចនេះអ្នកនឹងមិនចាំបាច់បារម្ភទៀតឡើយ។

Fu

ប្រភព៖ petapixel

Share This Post: